អាមេរិក​ផ្តល់​ថវិកា​ជាង​១៧​លាន​ដុល្លារ​អនុវត្ត​លើ​គម្រោង​វារីវប្បកម្ម​នៅ​កម្ពុជា​

351
ចែករម្លែក

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​ក្នុង​គោលដៅ​បង្កើន​ផលិតកម្ម​វារីវប្បកម្ម​ស្របតាម​គោលនយោបាយ​របស់​ក្រសួងកសិកម្ម​កម្ពុជា​ភាគី​សហរដ្ឋអាមេរិក​ស​ម្រេច​ផ្តល់​ថវិកា​សរុប​១៧,១​លាន​ដុល្លារ​សម្រាប់​អនុវត្ត​លើ​គម្រោង​អភិវឌ្ឍន៍​វា​រី​ប្ប​កម្ម​សម្រាប់​និរន្ត​ភាព​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​(CAST)CambodiaWISHH/ASA ។​

លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នៅក្នុង​ពិធី​ប្រកាស​បើក​ការ​អនុត្ត​គម្រោង​វារីវប្បកម្ម​កាលពី​រសៀល​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៩​បាន​មានប្រសាសន៍ថា​គម្រោង​នេះ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​៥​ឆ្នាំ​។​គិត​ចាប់ពី​ឆ្នាំ​២០១៩,២០២៤​ដែល​នឹង​ផ្តល់ជូន​អ្នក​ចិញ្ចឹម​ត្រី​ទឹកសាប​សំរាប់ធ្វើ​ពាណិជ្ជកម្ម​កន្លែង​ផលិត​ចំណី​ត្រី​។

​កន្លែង​បង្កាត់​ពូជ​ភ្នាក់ងារ​ផ្សព្វផ្សាយ​អ្នកលក់​ដុំ​/​រាយ​ស្ថាប័នហិរញ្ញវត្ថុ​និស្សិត​និង​សហគ្រាស​ខ្នាតតូច​/​មធ្យម​ដទៃទៀត​នៅក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ផ្នែក​វារីវប្បកម្ម​ភូមិសាស្ត្ររ​ផ្សារ​ធំៗ​នៅ​ភ្នំពេញ​និង​ខេត្ត​ម​សៀមរាប​រួមទាំង​ខេត្ត​ចំនួន​០៦​ផ្សេងទៀត​រួមមាន​៖​ខេត្តកណ្តាល​កំពង់ចាម​កំពង់ធំ​បាត់ដំបង​និង​ខេត្តពោធិ៍សាត់​។​
​ជាមួយគ្នានេះ​លោក​MichaelA.Newbill​ភារធារី​ស្ថានទូត​អាម៉េរិក​បានលើកឡើង​ថា​គម្រោង​អភិវឌ្ឍន៍​វា​រី​ប្ប​កម្ម​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពី​កម្មវិធី​អាហារ​សំរាប់​ភាពជឿនលឿន​(Food forProgress) របស់​ក្រសួងកសិកម្ម​សហរដ្ឋ​អាម៉េរិក​ហើយ​កម្មវិធី​នេះ​ជួយ​ដល់​ប្រទេស​នានា​ដូចជា​កម្ពុជា​ក្នុង​ការធ្វើ​ទំនើបកម្ម​និង​ពង្រឹង​វិស័យ​កសិកម្ម​ដោយ​លើក​កំពស់​ផលិតភាព​កសិកម្ម​ហើយ​ពង្រីក​ពាណិជ្ជកម្ម​នៃ​ផលិតផល​កសិកម្ម​។

លោក​បន្តថា​គម្រោង​ខាងលើ​មាន​លក្ខណៈពិសេស​ពីព្រោះ​មានប្រើ​ធនធាន​ដ៍​សំបូរ​គឺ​សណ្តែកសៀង​សំរាប់​ជា​ចំណី​សត្វ​សំរាប់​ឧស្សាហកម្ម​វារីវប្បកម្ម​ដែល​កំពុង​តែមាន​កំណើន​លូតលាស់​របស់​ប្រទេស​កម្ពុជា​។​

តាមរយៈ​គម្រោង​នេះ​ត្រូវបាន​ភាគី​ទាំងពីរ​(​កម្ពុជា​-​អាម៉េរិក​)​រំពឹងថា​នឹង​ជួយ​កាត់បន្ថយ​នូវ​សម្ពាធ​ទៅលើ​ការចាប់​ត្រី​ធម្មជាតិ​ដែល​ពេលបច្ចុប្បន្ន​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​គម្រោង​នេះ​ហើយក៏​នឹង​ជួយ​ដល់​ការលូតលាស់​ប្រកបដោយ​និរន្ត​ភាព​និង​យូរអង្វែង​នៃ​វារីវប្បកម្ម​។​លើសពីនេះ​ទៀត​នឹង​ជំរុញ​ឲ្យ​កំណើនសេដ្ឋកិច្ច​និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​និង​កសាង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ​ផងដែ​៕S/