អាមេរិក​ផ្តល់​យន្តហោះ​ស៊ើបការណ៍​២​គ្រឿង​ទៅ​ហ្វីលីពីន​

866
ចែករម្លែក

​សហរដ្ឋអាមេរិក​បាន​ឱ្យ​យន្តហោះ​ស៊ើបការណ៍​ចំនួន​២​គ្រឿង ដែលមាន​តម្លៃ​សរុប​៣៣​លាន​ដុល្លារ​ទៅឱ្យ​ហ្វីលីពីន ដើម្បី​ជួយ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​របស់ខ្លួន​នេះ ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​(​ក្រុម​ISIS) និង​ក្រុម​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​ផ្សេងៗ​ទៀត​។​

​យន្តហោះ​ទាំង​២​នេះ គឺជា​យន្តហោះ Cessna C208B Caravans ដែល​អាច​ចុះចត​ទាំង​លើទឹក​និង​លើគោក​។ លោក សាំង គីម ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ហ្វីលីពីន បាន​និយាយថា យន្តហោះ​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រឹង​សន្តិសុខ​សមុទ្រ​(MSI) ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​៤២៥​លាន​ដុល្លារ ដែល​នៅក្រោម​គម្រោង​នេះ សហរដ្ឋអាមេរិក បានផ្តល់​សម្ភារៈ​យោធា​ទៅ​ក្រុម​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ប៉ាស៊ីហ្វិក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់​៕ ដោយ៖ សុខា

​យន្តហោះ​ស៊ើបការណ៍ Cessna C208B Caravans
#