អាមេរិក​ព្រមាន​អំពី​ការវាយប្រហារ​ភេរវកម្ម​បន្ត​នៅ​ស្រីលង្ការ​

428
ចែករម្លែក

​ក្រសួងការបរទេស​អា​មេរិក​បាន​និយាយ​កាលពី​ថ្ងៃច​ន្ទ​ទី​២២​មេសា​ថា បណ្តា​ក្រុម​ភេរវកម្ម​អាច​បន្ត​មាន​ផែនការ​វាយប្រហារ​ដែល​អាច​កើតមាន​នៅ​ស្រីលង្ការ បន្ទាប់ពី​មនុស្ស​២៩០​នាក់​ត្រូវបាន​សម្លាប់​និង​ប្រមាណ​៥០០​នាក់​រងរបួស​ក្នុង​ការផ្ទុះ​ក្នុង​ព្រះវិហារ​និង​សណ្ឋាគារ​ប្រណិតៗ​កាលពី​ថ្ងៃអាទិត្យ​។​

​នៅក្នុង​ការព្រមាន​របស់ខ្លួន ក្រសួង​បាន​និយាយថា​« ពួក​ភេរ​វករ​អាច​វាយប្រហា​រ​ជាមួយនឹង​ការព្រមាន​ជា​មុន​តែ​បន្តិច​បន្ទួ​ចឬ​គ្មាន​សោះ​។​ហើយ​គោលដៅ​វាយប្រហា​រអា​​ជាទី​តាំង​ទេសចរណ៍ មជ្ឈមណ្ឌល​គមនាគមន៍ ផ្សារ​ទំនិញ សណ្ឋាគារ កន្លែង​សក្ការ​បូជ្ញា អាកាសយានដ្ឋាន​និង​តំបន់​សាធារណៈ​ផ្សេងៗ​៕​ដោយ​៖​វាសនា​