អាមេរិក​យល់ព្រម​លក់​ឧទ្ធម្ភាគចក្រ​ចម្បាំង​Apache ច្រើន​គ្រឿង​ឱ្យទៅ​ឥណ្ឌា​

2984
ចែករម្លែក

​ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​អង្ការ​ទី​១២មិថុនា​ថា រដ្ឋាភិបាល​អាមេរិក​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​អំពី​ការលក់​ឧទ្ធម្ភាគចក្រ​យោធា​AH-64E Apache ចំនួន​៦​គ្រឿង​ឱ្យទៅ​ឥណ្ឌា​ក្នុងតម្លៃ​សរុប​ចំនួន​៩៣០​លាន​ដុល្លារ​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ដាក់​ទៅ​សភា​អាមេរិក​សម្រាប់​ការអនុម័ត​ប៉ុន្តែ ប្រសិនបើ​គ្មាន​សមាជិកសភា​អាមេរិក​លើកឡើង​អំពី​ការជំទាស់​ទេ កិច្ចសន្យា​នេះ​ត្រូវបាន​រំពឹង​​ថា​នឹង​ត្រូវបាន​អនុវត្ត​។​

​ភ្នាក់ងារ​សហប្រតិបត្តិ​ការការពារ​ជាតិ​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការគាំទ្រ​ចំពោះ​យន្តហោះ​ចម្បាំង​ប្រភេទ​AH-64E​នេះ​នឹង​បង្កើន​​សមត្ថភាព​ការពារ​របស់​ឥណ្ឌា​ដើម្បី​ប្រឆាំង​ការគំរាមកំហែង​និង ធ្វើ​ទំនើបកម្ម​កងទ័ព​រប​ស់​ខ្លួន ” ៕​ដោយ​៖​សុខា​/sn

​ឥណ្ឌា​នឹង​ទិញ​ឧទ្ធម្ភាគចក្រ​ច​យោធា​AH-64E Apache ចំនួន​៦​គ្រឿង​

#