អាម៉េរិក​លក់​យន្តហោះ​ចម្បាំង​F-16 ច្រើន​គ្រឿង​ ​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ ​ទៅ​ឱ្យ​ប្រទេស​ម៉ារ៉ុក​

426
ចែករម្លែក
  • 44
    Shares

​ក្រសួងការបរទេស​អា​ម៉េរិក បានប្រកាសថា សហរដ្ឋអាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​មីនា​ បាន​យល់ព្រម​លក់​យន្តហោះ​ចម្បាំង​F-16 ចំនួន​២៥​គ្រឿង​ដែល​មាន​តម្លៃ​សរុប​៣,៨​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​ប្រទេស​ម៉ារ៉ុក​។​

​ក្រៅពី​យន្តហោះ​ចម្បាំង​ថ្មី Block 70/72 F-16 ជាច្រើន​គ្រឿង ដែល​បំពាក់​ប្រព័ន្ធ​អេឡិចត្រូនិចកទំនើបៗ​និង​សព្វាវុធ​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏បាន​អនុម័ត​យល់ព្រម​​ធ្វើ​ទំនើបកម្ម​យន្តហោះ​ចម្បាំង F-16​ចំនួន​២៣​គ្រឿង​ដែល​មាន​រួចហើយ​នៅក្នុង​កងទ័ពអាកាស​ម៉ារ៉ុក ក្នុង​តម្លៃ​សរុប​៩៨៣​លាន​ដុល្លារ​។​

​ក្រសួងការបរទេស​នេះ​បាន​និយាយថា ​ការលក់​នេះ​នឹង​មិន​ប៉ះពាល់​ដល់​តុល្យភាព​នៃ​កងកម្លាំង​ក្នុង​តំបន់​នោះទេ​។​ប៉ុន្តែវា​នៅតែ​អាច​ត្រូវបាន​រារាំង​ដោយ​សភា​អាម៉េរិក ដែល​មាន​រយៈពេល​៣០​ថ្ងៃ​ដើម្បី​ធ្វើការ​ជំទាស់​ប្រឆាំង​៕​ដោយ​៖​សុខា​/sn/Ha

យន្តហោះ​ចម្បាំង​F-16 របស់​អាមេរិក​