អាម៉េរិក​សង្ឃឹម​ថា​នាវា​ផ្ទុក​យន្តហោះ​ទី​២ ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​នៅ​ឆ្នាំ​នេះ​

328
ចែករម្លែក
  • 19
    Shares

​មន្ត្រី​ការពារ​ជាតិ​អាម៉េរិក​ជាន់ខ្ពស់​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣​ ខែ​មេសា​ថា​សហរដ្ឋអាម៉េរិក​សង្ឃឹម​ថា​នឹង​ឈាន​ដល់​ការសម្រេច​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ដំណើរ​​ទស្សនកិច្ច​នៃ​នាវា​ផ្ទុក​យន្តហោះ​មួយទៀត​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​នេះ​ ហើយ​ការឈប់​សំចត​នៅ​កំពង់ផែ​នោះ​នឹង​ក្លាយជា​ចំណុច​សំខាន់​នៃ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធរវាង​អតីត​ជា​សត្រូវ​នឹង​គ្នា​នា​សម័យ​សង្គ្រាម​វៀតណាម​នេះ​។​

​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​USS Carl Vinson នេះ បាន​ឈប់​សំចត​នៅ​វៀតណាម​កាលពី​ខែ​មីនា​ឆ្នាំ​មុន ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​ខ្លួន​ចាប់តាំងពី​ចប់​សង្គ្រាម​វៀត​​ណា​ម​ក្នុង​ឆ្នាំ​១៩៧៥ ដែល​បង្ហាញ​នូវ​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​កាន់តែ​កើនឡើង​រវាង​សហរដ្ឋអាម៉េរិក​និង​វៀតណាម ចំ​ពេល​ដែល​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​កំពុង​កើនឡើង​។​

​លោក Randall Schriver ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​សម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​កបាន​និយាយ​ប្រាប់​ក្រុម​អ្នកជំនាញ​អាម៉េរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា ” យើង​បាន​​ធ្វើ​ទស្សនកិច្ច​ជាមួយនឹង​នាវា​ផ្ទុក​យន្តហោះ​ទី​មួយ​របស់​យើង​ទៅកាន់​ប្រទេស​វៀតណាម​ចាប់តាំងពី​ចប់​សង្គ្រាម​វៀតណាម ហើយ​យើង​សង្ឃឹម​ជាខ្លាំង​ថា​យើង​អាចឈាន​​ដល់​កិច្ចព្រមព្រៀង​ជាមួយ​សហការី​របស់​យើង​នៅ​វៀតណាម សម្រាប់​ទស្សនកិច្ច​នៃ​នាវា​ផ្ទុក​យន្តហោះ​ទី​២ នៅ​ឆ្នាំ​នេះ​”​។

​នៅក្នុង​ការបង្កើន​ទំនាក់ទំនង​នេះ​ដែរ កាលពី​ថ្ងៃ​ចន្ទ សហរដ្ឋអាម៉េរិក បានប្រគល់​ទូក​ល្បាត​ចំនួន​៦​គ្រឿង​ដែល​មាន​តម្លៃ​សរុប​១២​លាន​ដុល្លារ​ដល់​កង​ឆ្មាំ​សមុទ្រ​វៀតណាម​៕​ដោយ​៖​សុខា​/sn/Ha

នាវា​ផ្ទុក​យន្តហោះ​អាមេរិក USS Carl Vinson (​រូប​ខាងមុខ​)​ស្ថិត​នៅក្នុង​ចំណោម​នាវា​ចម្បាំង​ផ្សេងៗ​ទៀត ក្នុងអំឡុង​ធ្វើ​សមយុទ្ធ​កាលពី​ឆ្នាំ​២០១៨​នៅ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​k

#