អាមេរិក​សាកល្បង​គ្រាប់បែក​ផ្ទុក​ខិ​ត្ត​បណ្ណ សម្រាប់​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52

1268
ចែករម្លែក
  • 1
    Share

​កងទ័ពអាកាស​អាមេរិក​បានបញ្ចប់​រួចរាល់​ការសាកល្បង​ការដាក់​ពង្រាយ​គ្រាប់បែក​ផ្ទុក​ខិ​ត្ត​បណ្ណ ពី​យន្តហោះ B-52 Stratofortresses កាលពី​ថ្ងៃទី ២៥ កក្កដា​នៅ​មូលដ្ឋាន​ទ័ពអាកាស​អេ​ដ​វ៉ាដ ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។

​គ្រាប់បែក​ទាំងនេះ​បង្កើត​នូវ​ធាតុ​គន្លឹះ​សំខាន់ៗ​នៃ​ប្រតិបត្តិការ​ចិត្តសាស្ត្រ ព្រោះ​វា​អនុញ្ញាតឱ្យ​យោធា​អាមេរិក​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រជាជន​ក្នុងស្រុក​។ បន្ទាប់ពី​ព្រលែង​ចេញពី​ស្លាប​យន្តហោះ គ្រាប់បែក​ឈ្មោះ​ពេញ​ហៅថា PDU-5/B នឹង​បណ្តែត​ខ្លួន​យូរ​បន្តិច​រហូតដល់​វា​ផ្ទុះ​នៅ​ផុត​ពីលើ​ផ្ទៃដី​បន្តិច ដោយ​បញ្ចេញ​នូវ​ខិ​ត្ត​បណ្ណ​ស្រោច​ពីលើ​មេឃ​យ៉ាងច្រើន​។

​ការធ្វើ​តេស្ត​សាកល្បង​នេះ​គឺ​ធ្វើ​នៅលើ​យន្តហោះ B-52 ពីរ​គ្រឿង ដោយ​ទម្លាក់​គ្រាប់បែក PDU-5/B ចំនួន ១៦ គ្រាប់​។ គ្រាប់​នីមួយៗ​អាច​បញ្ចេញ​ខិ​ត្ត​បណ្ណ​ចំនួន ៦០.០០០ សន្លឹក​។

​ខិ​ត្ត​បណ្ណ​ទាំងនោះ​ត្រូវបាន​ប្រើ​សម្រាប់​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន ការឃោសនា និង​មនុស្សធម៌​។ ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​ពីរ​មក គ្រាប់បែក​ផ្ទុក​ខិ​ត្ត​បណ្ណ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជូនដំណឹង​ដល់​ជន​ស៊ីវិល ដើម្បី​វាយប្រហារ​នៅ​តំបន់​ជាក់លាក់​ណាមួយ និង​ដើម្បីឱ្យ​ប្រជាជន​ជម្លៀសចេញ​។ នេះ​បើតាម​អង្គការ មូលនិធិ​បេ​តិក​ភ័​ណ្ឌ​អា​តូ​មិ​ក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ធ្វើ​សេចក្តីរាយការណ៍​។ អង្គការ​នេះ​បន្ថែមទៀតថា ក្នុងករណី​ជាក់ស្តែង ខិ​ត្ត​បណ្ណ​ទាំងនោះ​គឺ​គាំទ្រ​ដល់​ប្រជាជន​ក្នុងស្រុក “​ដើម្បី​ជំរុញ​មេដឹកនាំ​ពួកគេ​ឱ្យ​ចុះចាញ់​”​។

​កងទ័ពអាកាស​អាមេរិក​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ ខិ​ត្ត​បណ្ណ​ដែល​ប្រាប់​ឱ្យ​ជម្លៀសចេញ​ស្រដៀង​គ្នា​នេះ ត្រូវបាន​បញ្ជូនទៅ​ភូមិ​និង​សង្កាត់​ជាច្រើន​អំឡុង​ប្រតិបត្តិ​ការរំដោះ​អ៊ីរ៉ាក់ មុនពេល​យន្តហោះ​កងទ័ពអាកាស​អាមេរិក​ចាប់ផ្តើម​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ក្នុង​រដ្ឋធានី​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 របស់​អាមេរិក សាកល្បង​ទម្លាក់​គ្រាប់បែក​ផ្ទុក​ខិ​ត្ត​បណ្ណ​កាលពី​ថ្ងៃទី ២៥ កក្កដា