អាមេរិក​សាកល្បង​នាវា​ពិឃាត​បំបាំងកាយ​នៅលើ​សមុទ្រ​

1057

​នាវា​ពិឃាត​បំបាំងកាយ USS Michael Monsoor ដែលជា​នាវា​ពិឃាត​ប្រភេទ Zumwalt ទី ២ ផលិត​សម្រាប់​កងទ័ពជើងទឹក​អាមេរិក បានចាប់ផ្តើម​ការសាកល្បង​លើ​សមុទ្រ​កាលពី​ថ្ងៃ​ចន្ទ ទី​៤ ធ្នូ​។ នេះ​បើតាម​ក្រុមហ៊ុន​ម៉ៅការ​ផលិត​នាវា​នេះ​បានប្រកាស​ដូច្នេះ​។​

​ក្រុមហ៊ុន​ផលិត​នាវា​ឈ្មោះថា Bath Iron Works បានប្រកាសថា នាវា​ពិឃាត Monsoor បច្ចុប្បន្ន​កំពុងធ្វើការ​សាកល្បង ជាពិសេស​ទៅលើ​តួខ្លួន បច្ចេកទេស និង​ប្រដាប់ប្រដា​បញ្ជា​ទិស​នៅ​ឈូង​សមុទ្រ​មេន (Maine)​។​

​ក្រុមហ៊ុន​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ការសាកល្បង​លើ​សមុទ្រ​ទេ​។​

​នាវា​នេះ​ត្រូវបាន​ដាក់ឈ្មោះ​តាម​មន្ដ្រីប៉ូលិស​ជើង​ទឹក​ទី ២ លោក​ម៉ៃ​ឃើ​ល ម៉ុង​សួរ (Michael Monsoor) ដែល​ស្លាប់​ក្នុងប្រទេស​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ ២០០៦ បន្ទាប់ពី​លោក​បាន​ទ្រោប​ខ្លួន​ពីលើ​គ្រាប់បែកដៃ​មួយ​ដើម្បី​ជួយសង្គ្រោះ​មិត្ត​រួម​ក្រុម​របស់គាត់​។ លោក​ម៉ុង​សួរ បានទទួល​មេដាយ​កិត្តិយស​កិច្ច​ប​ច្ឆា​មរណៈ​ពី​លោក​ប្រធានាធិបតី ច​ច ដាប់​ប​ល​យូ ប៊ូ​ស​៕ ដោយ៖ កញ្ញាដាលីស

នាវា​ពិឃាត​បំបាំងកាយ USS Michael Monsoor