អាមេរិក​សាកល្បង​មី​ស៊ី​ល​ថ្មី​ដើម្បី​ប្រឆាំង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​

394

​កង​ឆ្មាំ​សមុទ្រ​អាមេរិក​បាន​និយាយថា សហរដ្ឋអាមេរិក នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​ថ្មី THAAD ពី​ក​ន្លៃ​ង​បាញ់​បង្ហោះ​អវកាស​ប៉ាស៊ីហ្វិក​នៅ​កោះ​កូ​ដាក់ នៅ​រដ្ឋ​អា​ឡា​ស្កា នៅ​សប្តាហ៍​ក្រោយ​។

​អង្គភាព​ការពារ​មី​ស៊ី​ល​អាមេរិក (MDA) បាន​និ​យា​យា​ថា នៅក្នុង​ការសាកល្បង​មួយ ដែល​អាច​ទទួលយកបាន​នូវ​សមត្ថភាព​របស់​ប្រភេទ​ខែល​មី​ស៊ី​ល THAAD ក្នុងការ​ស្ទាក់​បាញ់​កម្ទេច​មី​ស៊ី​ល​ឆ្លង​ទ្វីប​នោះ បាន​សាកល្បង​ដោយ​ជោគជ័យ​នៅ​កូ​ដាក់ កាលពី​ដើមខែ​នេះ ។​

​អ្នកនាំពាក្យ​ម្នាក់​របស់​អង្គភាព​ការពារ​មី​ស៊ី​ល​អាមេរិក (MDA) បាន​និយាយថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ថ្មី​នៅពេល​ឆាប់ៗ​នេះ គឺ​ដើម្បី​សា​ល្បង​សមត្ថភាព​មី​ស៊ី​ល​ថ្មី THAAD ក្នុងការ​ស្ទាក់​បាញ់​កម្ទេច​មី​ស៊ី​ល​ចម្ងាយ​មធ្យម គឺ​មី​ស៊ី​ល​ដែល​ស្រដៀង​គ្នា​ទៅនឹង​មី​ស៊ី​ល Hwasong-14 ដែល​បាន​សាកល្បង​ដោយ​កូរ៉េខាងជើង កាលពី​ខែ​មុន ៕ ដោយ៖ សុខា

​មី​ស៊ី​ល​THAAD​របស់​អាមេរិក