អាមេរិក​អះអាងថា​មាន​ភស្តុតាង​នៃ​ការវាយប្រហារ​ដោយ​ឧស្ម័ន​នៅ​ស៊ី​រី និង​ត្រៀម​ចម្លើយ​តប​

3292
ចែករម្លែក

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​បាន​អះអាង​ថា​មាន​ភស្តុតាង​ដែល​បញ្ជាក់ថា របប​គ្រប់គ្រង​ស៊ី​រី​បាន​ធ្វើ​ការវាយប្រហារ​ដោយ​សារធាតុ​គីមី​ដែល​ធ្វើអោយ​មហាអំណាច​​លោកខាងលិច​ស្ថិត​នៅលើ​ផ្លូវ​ប្រឈម​មុខ​ជាមួយ​រុស្ស៊ី ខណៈ​ដែល​ប្រធានាធិបតី​ដូណាល់ ត្រាំ​របស់​អាមេរិក ត្រៀម​ធ្វើ​ការឆ្លើយតប​។​

​ពួក​មេដឹកនាំ​លោក​ខាងលិច​បាន​បញ្ជាក់​ច្បាស់​ថា​ការវាយប្រហារ​លើ​សង្កាត់​ដូ​ម៉ានៅ​ជាយក្រុង​ដា​ម៉ាស មិន​ត្រូវ​គ្មាន​ចម្លើយ​តប​ទេ ទោះជា​មាន​ការព្រមាន​ពី​អគ្គលេខា​​អង្គការសហប្រជាជាតិ​ថា​វិបត្តិ​នេះ​អាច​បង្ក​”​សកម្មភាព​យោធា​ពេញ​ធឹង​”​ក្តី​។​

​លោក​ត្រាំ​បាន​ប្តេជ្ញា​ចម្លើយ​តប​មាំទាំ​មួយ​នៅ​ថ្ងៃ​វាយប្រហារ​ទី​៧​មេសា ហើយ​ចាប់តាំងពី​ពេលនោះ​មក លោក​បាន​ប្រឹក្សា​យោបល់​ជាមួយ​បណ្តា​ទីប្រឹក្សា​យោធា​របស់​​លោក​និង​សម្ពន្ធមិត្ត​បារាំង​និង​អង់គ្លេស​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​បារាំង កាលពី​យប់​ថ្ងៃ​សុក្រ​និង​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​”​ធ្វើការ​រួមគ្នា​”​អំពី​ចម្លើយ​តប​ចំពោះ​ការ​វាយ​ប្រ​​ហា​រ ដែល​រដ្ឋាភិបាល​អង់គ្លេស​ថា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​៧៥​នាក់​។​

​នៅពេល​អង្គការ​ហាមប្រាម​អាវុធ​គីមី​ធ្វើដំណើរ​ទៅ​ស៊ី​រី​ដើម្បី​ស៊ើបអង្កេត​ការវាយប្រហារ​នេះ រុស្ស៊ី​បាន​អះអាង​ថា​ការវាយប្រហារ​នេះ​ត្រូវ​ពួក​បុគ្គលិក​ជួយសង្គ្រោះ​​ដែល​តំណាងអោយ​អង់គ្លេស​រៀបចំ​ធ្វើឡើង ។​

​នៅពេល​ត្រូវ​បាន​គេ​សួរ​ថា​តើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ភស្តុតាង​ថា​របប​គ្រប់គ្រង​របស់​ប្រធានាធិបតី អា​សាត​ធ្វើ​ការវាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ដូ​ម៉ា​ដែរឬទេ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​និយាយថា​«​ចា​ស ត្រូវ​ហើយ​។​យើង​ដឹង​ថា​វា​ជា​សព្វាវុធ​គីមី តែ​ពេល​នេះ​មិន​អាច​បញ្ចេញ​បានទេ​ដោយ​សារព័ត៌មាន​ចារកម្ម​នេះ​ជា​​ព័ត៌មាន​សម្ងាត់​»​។​

​ចំណែក​អ្នកនាំពាក្យ​របស់​ត្រាំ បាន​និយាយថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​អោយ​សម្ពន្ធមិត្ត​របស់លោក​អាសាត​គឺ រុស្ស៊ី ទទួលខុសត្រូវ​ចំពោះ​បរាជ័យ​ក្នុង​ការបញ្ឈប់​​មិនអោយ​អោយមាន​ការប្រើ​សព្វាវុធ​គីមី​៕​ដោយ​៖​វាសនា​

​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ស្តីពី​បញ្ហា​ស៊ី​រី​