អាម៉េរិកប្រកាសករណីវីរុសកូរ៉ូណាចំនួន ៥៣ ខណៈសេតវិមានកំពុងពិចារណាស្នើសុំថវិកាបន្ទាន់ពីសភា

138
ចែករម្លែក

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិក (CDC) បាននិយាយកាលពីថ្ងៃចន្ទទី ២៤ កុម្ភៈថាមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៤ នៅក្នុងប្រទេស ក្រៅពីករណីចំនួន ៣៩ ក្នុងចំណោមអ្នកដែលត្រូវបានជម្លៀសចេញពីនាវាទេសចរណ៍ Diamond Princess​ និងទីក្រុងវូហាន ប្រទេសចិន។

នេះបាននាំឱ្យចំនួនករណីឆ្លងសរុបដែលបានបញ្ជាក់កើនដល់ ៥៣ ករណី។

ទីភ្នាក់ងារ CDC បាននិយាយថាករណីដែលបានបញ្ជាក់ចំនួន ១៤ នេះរួមមានករណីថ្មីចំនួនពីររាយការណ៍ពីតំបន់ហាំបូលខោនធី និង សាក្រាមេនតូខោនធី ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

មន្ត្រីសុខាភិបាលសាធារណៈអាម៉េរិកក៏បានព្រមានផងដែរថាករណីឆ្លងក្នុងចំណោមពលរដ្ឋដែលត្រូវបញ្ជូនមកស្រុកវិញទំនងជានឹងកើនឡើង។

ទន្ទឹមនេះដែរ អ្នកនាំពាក្យសេតវិមានបាននិយាយកាលពីថ្ងៃចន្ទដោយមិនផ្តល់ព័ត៌មានលម្អិតយ៉ាងដូច្នេះថា រដ្ឋបាលត្រាំកំពុងពិចារណាស្នើទៅសមាជិកសភាសុំថវិកាបន្ទាន់ដើម្បីបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះវីរុសឆ្លងរាលដាលលឿននេះ៕ ដោយ៖ កញ្ញាដាលីស

អ្នកឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាម៉េរិកកើនឡើងសរុប ៥៣ នាក់ ស្របពេលសេតវិមានកំពុងត្រៀមសុំលុយពីសភាដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា