អាម៉េរិក​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ជាង​១៤៤.០០០​នាក់ កាលពី​ខែ​ឧសភា​

714
ចែករម្លែក

​ក្រុម​អាជ្ញាធរ​អាម៉េរិក​បាន​ឃាត់ខ្លួន​ឬ​រារាំង​ក្រុម​ជនអន្តោប្រវេសន៍​ជាង​១៤៤.០០០​នាក់ នៅ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិក​ស៊ិក កាលពី​ខែ​ឧសភា​ដោយ​កើនឡើង​៣២​ភាគរយ​​ចាប់តាំងពី​ខែ​មេសា​ខណៈ​ដែល​ក្រុម​ពលរដ្ឋ​អាម៉េរិក​កណ្តាល​នាំគ្នា​មក​កាន់​សហរដ្ឋ​អាម៉េរិក​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​។ នេះ​បើ​យោង​តាម​តួលេខ​ជា​ផ្លូវការ​ដែល​ត្រូវបាន​​បង្ហាញ​កាលពី​ថ្ងៃ​ពុធ​ទី​៥​មិថុនា​។​

​ក្រុម​មន្ត្រី​ការពារ​ព្រំដែន​បាន​និយាយថា​ភាគច្រើន​នៃ​ជនអន្តោប្រវេសន៍​ទាំងនោះ​ជា​ក្រុមគ្រួសារ​ដែល​មកពី​ប្រទេសក្វា​តេ​ម៉ាឡា ហុងឌូ​រ៉ាស អែល​សា​ល់​វាឌ័រ ហើយ​ជន​អ​ន្តោ​​ប្រវេសន៍​ទាំងនោះ គឺ​រួម​បញ្ជូ​លទាំង​ក្មេងចំនួន​៥៧.៧១៨​នាក់​។​

​ចំនួន​ជន​អន្តោរ​ប្រវេសន៍​ដែល​ត្រូវបាន​ឃាត់ខ្លួន កាលពី​ខែ​កន្លងមកនេះ គឺ​មាន​ចំនួន​ជិត​៣​ដង បើ​ធៀប​នឹង​ឆ្នាំ​មុន​ដែល​បង្ហាញ​ពី​ការកើនឡើង​នៃ​ភ្នាក់ងារ​ព្រំដែន​និង​​បង្ក​ឱ្យ​មាន​វិបត្តិ​យ៉ាង​ជ្រៅ​នៅក្នុង​ទំនាក់ទំនង​អាម៉េរិក​ជាមួយ​ប្រទេស​ម៉ិក​ស៊ិក​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ចោទប្រកាន់ថា​បាន​ជួយ​ដល់​ជនអន្តោប្រវេសន៍​។​

​លោក ច​ន សាន​ដឺ​ស៍ ស្នងការ​ស្តីទី​ការពារ​ព្រំដែន​បាន​និយាយថា “​យើង​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​អាសន្ន​ខ្លាំង ។ ប្រព័ន្ធ​គ្រប់គ្រង​នេះ បាន​ជួប​បញ្ហា​”​។​

​ចំនួន​អន្តោប្រវេសន៍​នេះ ត្រូ​បាន​បញ្ចេញ​ឱ្យ​ដឹង​គឺ​ពីរ​បី​ម៉ោង​នៅ​មុន​ក្រុមមន្ត្រី​ម៉ិក​ស៊ិកនឹង​ជួប​ជាមួយ លោក ម៉ៃ ផេ​នស៍ អនុ​ប្រធានាធិបតី​អាម៉េរិក អំពី​ការ​គំរាម​របស់​ប្រធា​​នា​ធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ការ​ដាក់​ពន្ធ​ច្រើន​ឡើង​លើ​ទំនិញ​ម៉ិក​ស៊ិក​ចាប់ពី​ថ្ងៃ​ចន្ទ បើសិន​ម៉ិក​ស៊ិក មិន​ធ្វើ​អ្វី​មួយ​ដើម្បី​ឃាត់​រារាំង​ក្រុម​ជនអន្តោប្រវេសន៍​មិន​ឱ្យ​ទៅដល់​​ព្រំដែន​សហរដ្ឋ​អាម៉េរិក​៕​ដោយ​៖​សុខា​/sn

ជនអន្តោប្រវេសន៍ រង់ចាំ​ការត្រួតពិនិត្យ​របស់​ភ្នាក់ងារ​ព្រំដែន​និង​ឡើង​ជិះ​រថយន្ត​ក្រុង​បន្ទាប់​ពី​ត្រូវបាន​ឃុំខ្លួន នៅ​ពេល​ឆ្លង​ព្រំដែន​ខុសច្បាប់​ចូល​ប្រទេស​អាមេរិក​ពី​ម៉ិក​ស៊ិក​​កាលពី​ថ្ងៃទី​២​ខែមិថុនា​