អាម៉េរិក​ចង់ឱ្យ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បង់ប្រាក់​៤,៧​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ដាក់​កងទ័ព​អាម៉េរិក​នៅ​កូរ៉េ​ខាងត្បូង​

198
ចែករម្លែក

​បណ្តាញ​សារព័ត៌មាន​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ខែ​វិច្ឆិកា​នេះ​ថា​សហរដ្ឋ​អាម៉េរិក​បានទាមទារ​ឱ្យ​កូរ៉េខាងត្បូង​បង់ប្រាក់​ចំនួន ៤,៧ ពាន់​លាន​ដុល្លារ​​ដើម្បី​ទូទាត់​លើ​ការចំណាយ​ទៅលើ​កងទ័ព​អាម៉េរិក​ដែល​បាន​បោះ​ទីតាំង​នៅ​ទីនោះ​និង​ការដំឡើង​និង​ការថែទាំ​គ្រឿង​សព្វា​អាវុធ​នៅក្នុង​តំបន់​នោះ​។​

​លោក​ជេ​មស៍ ដឺ​ហាត ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​អាម៉េរិក បាន​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​បានបញ្ជាក់​ថា​ទឹកប្រាក់​ចំនួន ៤,៧​ពាន់​លាន​ដុល្លារ​នេះ គឺ​គ្រាន់តែ​ជា​​ផ្នែក​មួយ​នៃ​ការចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ប៉ុណ្ណោះ​ហើយ​ថា ប្រធានា​ធីបតី​អាម៉េរិក ដូ​ណាល ត្រាំ ចង់ឱ្យ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បង់ប្រាក់​បន្ថែមទៀត​ដល់​វិស័យ​ការពារជាតិ​​ដែល​អាម៉េរិក​ផ្តល់​ឱ្យ​ប្រទេស​នេះ ។ នេះ​បើ​យោង​តាម​កាសែត​Chosun Ilbo ។​

​កាសែត​នេះ​បាន​កត់សម្គាល់​ថា មាន​ការព្រួយបារម្ភ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ដកទ័ព​របស់ខ្លួន​ចេញពី​ប្រទេស​កូរ៉េខាងត្បូង ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​មិន​​បាន​បង់​ថ្លៃ​វិស័យ​ការពារ​ជាតិ​នេះ ។ បច្ចុប្បន្ន មាន​ទាហាន​អាម៉េរិក​ជិត​២៥.០០០​នាក់​នៅ​ប្រទេស​កូរ៉េខាងត្បូង​៕ ​ប្រែ​សម្រួល​៖​សុខា​/sn

យន្តហោះ​ចម្បាំង​អាម៉េរិក​ជាមួយនឹង​យន្តហោះ​ចម្បាំង​របស់​ជប៉ុន​និង​កូរ៉េខាងត្បូង ហោះ​ពីលើ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច កាលពី​ឆ្នាំ​២០១៧