អាម៉េរិក​ចាប់បាន​ថ្នាំញៀន​កូកាអ៊ីន​ជាង​ ១៦ ​តោន​នៅលើ​នាវា​

537
ចែករម្លែក

​អាជ្ញាធរ​សហព័ន្ធ បាន​ចាប់​បាន​ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន​ចំនួន​១៦,៥​តោន ដែល​មាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ ចេញពី​នាវា​មួយ​នៅ​ទីក្រុង​ហ្វីឡា​ដែល​ហ្វៀ ។​វា​ជា​ការ​ចាប់បាន​​ថ្នាំញៀន​ច្រើន​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក នេះ​បើ​តាម​ក្រសួង​យុត្តិធម៌​អាម៉េរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៨​មិថុនា​។​

​រដ្ឋ​អាជ្ញាធរ​ក្រុង​ លោក វីលៀម ម៉ា​ស្វេន បាន​និយាយថា​«​កូកាអ៊ីន​ក្នុង​ចំនួន​នេះ​អាច​សម្លាប់​មនុស្ស​រាប់លាន​នាក់ »​។​

​ថ្នាំញៀន​នេះ​ត្រូវ​ចាប់បាន​ពី​នាវា​នៅ​កំពង់ផែ​Packer Marine Terminal​និង​សមាជិក​ក្នុង​នាវា​នា​នេះ​ត្រូវបាន​ចាប់ខ្លួន​។​

​ការ​ចាប់បាន​នេះ​ត្រូវបាន​បញ្ចូល​ក្នុង​ក្រុម​ចាប់បាន​ធំៗ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក រួម​មាន​ការចាប់​បាន​កូកាអ៊ីន​២១​តោន​នៅ​កាលីហ្វ័រ​ញ៉ា​ នៅ​ឆ្នាំ​១៩៨៩ និង​១៤​តោន​នៅ​​រដ្ឋ​តិច​សាស់​នៅ​ឆ្នាំ​ដដែល​។​

​ការិយាល័យ​រដ្ឋអាជ្ញា​ក្រុង​បាន​និយាយ​ដា ថ្នាំញៀន​ក្នុង​បរិមាណ​នេះ​មាន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​។

​កូកាអ៊ីន ជា​ថ្នាំ​ញៀន​ដែល​គេ​និយម​ប្រើ​បំផុត​នៅ​អាម៉េរិក ដោយសារ​តែ​ប្រភព​វា​ចេញពី​អាម៉េរិក​ខាងត្បូង​និង​កណ្តាល​។​មិន​ដូច​នៅ​អាស៊ី​ទេ ថ្នាំញៀន​ដែល​ចរាចរណ៍​ខ្លាំង​បំផុត​​គឺ​មេតំ​ហ្វេ​តា​មីន​៕ដោយ៖វាសនា/Ha

​មន្ត្រី​គយ​និង​ព្រំដែន​អាម៉េរិក ត្រួតពិនិត្យ​កុងតឹ​ន័រ​នៅ​នៅ​កំពង់ផែ​Packer Marine Terminal ក្នុង​ក្រុង​ហ្វីឡា​ដែល​ហ្វៀ កន្លែង​ដែល​អាជ្ញាធរ​ចាប់បាន​ថ្នាំញៀន​ជាង​១៦​តោន