អាម៉េរិក​ចាប់​ថ្នាំញៀន​ជិត​២០០​តោន​នៅក្នុង​សមុទ្រ​

1109
ចែករម្លែក

​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អាម៉េរិក បាន​បញ្ចេញ​ថ្នាំញៀន​កូកាអ៊ីន​និង​កញ្ឆា​រាប់រយ​តោន ដែល​ខ្លួន​ចាប់បាន​ពី​ទូក​និង​កូន​នាវាមុជទឹក​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​អនុ​ប្រធានាធិបតី ម៉ៃ ផេ​នស៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​កក្កដា បាន​ធ្វើ​ជា​សាក្សី​នៅពេល​ថ្នាំ​កូកាអ៊ីន ១៧.៦៩០​គីឡូក្រាម និង​កញ្ឆា​៤២៣​គីឡូក្រាម​ត្រូវ​បាន​យកចេញ​ពី​នាវា​Munro​នៅ​មូលដ្ឋានទ័ព​មួយ​។​

​បើ​តាម​អាជ្ញាធរ​ឆ្មាំ​សមុទ្រ ថ្នាំញៀន​នេះ​មាន​តំលៃ​លើ​ទីផ្សារ​ប្រមាណ​៥៦៩​លាន​ដុល្លារ​។​វា​ត្រូវ​បាន​ចាប់​ប្រមូល​បាន​មក​ពី​ប្រតិបត្តិការ​ចំនួន​១៤​ចាប់តាំងពី​ខែ​ឧសភា​នៅក្នុង​ដែន​​ទឹក​អន្តរជាតិ​នៅ​ឯនាយ​ប្រទេស​ម៉ិក​ស៊ិច អាម៉េរិក​កណ្តាល​និង​ខាងត្បូង​។​

​ជនសង្ស័យ​ថ្នាំញៀន​ចំនួន​៥៥​នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ប្រតិបត្តិការ​ទាំងនេះ​៕​ដោយ​៖​វាសនា​

អនុ​ប្រធានាធិបតី​អាម៉េរិក​លោក​ម៉ៃ ផេ​នស៍ ដើរកាត់​គំនរ​ថ្នាំញៀន​ក្នុង​អំឡុង​ពេល​ទស្សនា​នា​វា​Munro​កាលពី​ថ្ងៃ​១១​កក្កដា​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​