អាម៉េរិក​ត្រៀម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​ទីក្រុង​ចិន​ដែល​ផ្ទុះ​វីរុស​

115
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មករា​កំពុង​រៀបចំ​យន្តហោះ​ឈ្នួល​មួយ​ដើម្បី​នាំ​ពលរដ្ឋ​និង​អ្នកការទូត​របស់​ខ្លួន​ចេញពី​ទីក្រុង​វូ​ហាន​របស់​ចិន ដែលជា​​ស្នូល​នៃ​ការផ្ទុះ​កូរ៉ូណា​វីរុស​ថ្មី​មួយ​ដែល​រហូត​ដល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​៤២​នាក់​។​

​យន្តហោះ​មួយ ដែល​អាច​ដឹក​មនុស្ស​បាន​២៣០​នាក់ នឹង​ដឹក​អ្នកការទូត​មក​ពី​ស្ថាន​កុងស៊ុល​អាម៉េរិក​និង​ពលរដ្ឋ​អាម៉េរិក​ទាំងអស់ រួមទាំង​សមាជិក​គ្រួសារ​របស់​​គេ​។​

​សារព័ត៌មាន​The South China Morning Post​ក្នុងពេល​ជាមួយគ្នា​បាន​និយាយថា បារាំង​ក៏​មាន​ផែនការ​ជម្លៀស​ជនជាតិ​បារាំង​ដែល​ជាប់​នៅក្នុង​ទីក្រុង​​វូ​ហាន​ផងដែរ រីឯ​រុស្ស៊ី​កំពុង​ពិភាក្សា​ជាមួយ​ចិន​អំពី​ការជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ដែរ​៕​ប្រែ​សម្រួល​៖​វាសនា​