អាម៉េរិក​និង​កូរ៉េខាងត្បូង​ពន្យារ​ពេលធ្វើសមយុទ្ធ​យោធា​រួមគ្នា​ដើម្បី​គាំទ្រ​កិច្ចការ​ទូត​ជាមួយ​កូរ៉េ​ខាងជើង​

262
ចែករម្លែក

​កាលពី​ឆ្នាំមុន សមយុទ្ធ​ឈ្មោះ Vigilant ACE​ត្រូវបាន​ផ្អាក​ចំ​ពេល​មាន​ការចរចា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង ស្តី​ពី​ការរំសាយ​ចោល​សព្វាវុធ​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ឥឡូវ​​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក​ម៉ាក អ៊ី​ស​ភើ បាន​និយាយថា អាម៉េរិក​និង​កូរ៉េខាងត្បូង​នឹង​ពន្យារ​ពេល​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នេះ​ជា​ថ្មី​ទៀត​ដើម្បី​ទ្រោល​កិច្ច​ខិតខំ​រក​​សន្តិភាព​ជាមួយ​កូរ៉េខាងជើង​។​

​លោក​បាន​និយាយថា «​កុំ​យល់ឃើញ​វា​ថា​ជា​ការធ្វើសម្បទាន​អោយសោះ​។​ខ្ញុំ​មើល​ឃើញ​វា​ជា​កិច្ច​ខិតខំ​បង្កើត​ជំនឿ​ចិត្ត​…​ជំរុញ​សន្តិភាព​»​។​

​សមយុទ្ធ​យោធា​នៅ​ឧបទ្វីប​កូរ៉េ​ជា​ឧបសគ្គ​មួយ​នៅក្នុង​ការចរចា​ស្តីពី​ការ​សំរាយ​ចោល​សព្វាវុធ​នុយគ្លេអ៊ែរ​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋ​អាម៉េរិក​។​កាលពីដើម​ខែ សារព័ត៌មាន​បាន​​រាយការណ៍​ថា​សមយុទ្ធ​រួមគ្នា Vigilant ACE ត្រូវ​ផ្អាក​ដល់​ឆ្នាំ​ទី​២​ជាប់​គ្នា ដើម្បី​គាំទ្រ​កិច្ចខិតខំ​ការទូត​ជាមួយ​កូរ៉េ​ខាងជើង​៕ដោយ៖វាសនា

សមយុទ្ធ​Vigilant ACE​អាច​ត្រូវ​ផ្អាក​ដល់​ឆ្នាំ​ទៅ​២​ជាប់​គ្នា ចំ​ពេល​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ព្យាយាម​បន្ត​ការពិភាក្សា​ជាមួយ​កូរ៉េខាងជើង​អំពី​ការរំសាយ​​ចោល​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​