អាម៉េរិក​នឹង​រឹតត្បិត​ទិដ្ឋាការ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដើម្បី​ទប់ស្កាត់​” ដំណើរ​ទេសចរណ៍​កំណើត​”

110
ចែករម្លែក

​ប្រធានាធិបតី​ដូណាល់​ត្រាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ខែ​មករា បាន​ដាក់ចេញ​នូវ​វិធានការ​ថ្មី​ដើម្បី​ប្រឆាំង​ជនអន្តោប្រវេសន៍​ឆ្លៀត​ឱកាស​ដោយ​ហាមប្រាម​ការ​​ចេញ​ទិដ្ឋាការ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងឡាយ​មិន​អោយ​ចូល​សហរដ្ឋ​អាម៉េរិក​សម្រាប់​អ្វី​ដែល​គេ​ហៅថា​”​ទេសចរណ៍​កំណើត​”​។​

​ក្នុង​ការប្រកាស​ចំណាត់ការ​ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សុក្រ​ទី​២៤​ខែ​មករា សេត​វិមាន​បាន​និយាយថា​ពួក​ជន​បរទេស​កំពុង​ប្រើប្រាស់​ទិដ្ឋាកា​នេះ​ដើម្បី​ធានា​​បាន​សញ្ជាតិ​អាម៉េរិក​ដោយ​ស្វ័យប្រវត្តិ​និង​អចិន្ត្រៃយ៍​សម្រាប់​កូនៗ​របស់​ពួកគេ​ដែល​ចាប់កំណើត​នៅលើ​ទឹកដី​អាមេរិក​”​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី ស្ទេ​ហ្វា​នី គ្រី​សាម បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​” ភាពស្មោះត្រង់​នៃ​ការទទួល​សញ្ជាតិ​អាម៉េរិក​ត្រូវ​តែ​ត្រូវ​​បាន​ការពារ​” ។​

​សេត​វិមាន​បាន​និយាយថា ចំណាត់កា​រលើ​”​ទេសចរណ៍​កំណើត​”​នេះ​គឺ​ដើម្បី​សុវត្ថិភាព​សាធារណៈ​និង​សន្តិសុខ​ជាតិ ព្រមទាំង​ដើម្បី​រក្សា​សុចរិត​ភាព​នៃ​ប្រព័ន្ធ​​អន្តោប្រវេសន៍​របស់​យើង​”៕​ប្រែ​សម្រួល​៖​សុខា​/sn

កន្លងមក​មាន​ករណី​ស្ត្រី​មាន​ផ្ទៃពោះ​រាប់​ភ្លេច​សុំ​ទិដ្ឋាការ​ទៅ​កម្សាន្ត​អាម៉េរិក​និង​ឆ្លៀត​នៅ​បង្កើត​កូន​ណៅ​ទីនោះ​ដើម្បី​អោយ​កូន​របស់​ខ្លួន​ទទួល​សញ្ជាតិ​​អាម៉េរិក​ដោយ​ស្វ័យប្រវត្តិ