អាម៉េរិក​បង្កើត​វ៉ាក់សាំង​ប្រឆាំង​វីរុស​កំណាច​ដោយ​ខ្លួនឯង ក្រោយ​សុំ​ជួយ​ចិន​តែ​…

380
ចែករម្លែក

​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​មករា​ថា ខ្លួន​កំពុង​ស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​មួយ​ប្រឆាំង​នឹង​វីរុស​កំណាច​ដែលមាន​ប្រភព​នៅ​ចិន​និង​បាន​ទទូច​​អោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្កើន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​សុខ​ភាព​អន្តរជាតិ​។​

​មន្ត្រី​វិទ្យាស្ថាន​សុខភាព​ជាតិ​លោក អ៊ែន​ថូ​នី ហ្វោ​ស៊ី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​« យើង​បាន​ចាប់ផ្តើម​ការងារ​នៅ​វិទ្យាស្ថាន​NIH ជាមួយ​អ្នក​សហការ​របស់​​យើង​ជា​ច្រើន​លើ​ការបង្កើត​វ៉ាក់សាំង​មួយ​»​។​

លោក អ៊ែន​ថូ​នី ហ្វោ​ស៊ី និយាយ​អំពី​ការឆ្លើយតប​របស់​អាជ្ញា​ធរ​សុខភាព​ចំពោះ​ការផ្ទុះ​កូរ៉ូណា​វីរុស​នៅ​ចិន

​ដំណើរការ​បង្កើត​នេះ​ត្រូវ​ចំណាយពេល​៣​ខែ​ទើប​អាច​ធ្វើ​ការសាកល្បង​ដំបូង និង​៣​ខែ​ទៀត​ដើម្បី​ប្រមូល​ទិន្នន័យ​មុន​ឈាន​ចូល​ដំណាក់កាល​ទី​២ និង​វា​ធ្វើឡើង​​ដោយ​ក្រុមហ៊ុន​Moderna​។​

​ក្នង​ពេល​ជាមួយគ្នា អ្នកវិទ្យាសាស្ត្រ​នៅ​ក្រុមហ៊ុន Johnson & Johnson បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្រុមហ៊ុន​លោក​ក៏​កំពុង​ផលិត​វ៉ាក់សាំង​ដែរ​ដោយ​ប្រើ​​បច្ចេកវិទ្យា​ដូចគ្នា​នឹង​ការផលិត​បង្កើត​វ៉ាក់សាំង​ជម្ងឺ​អេ​បូឡា ហ្ស៊ី​កា និង​ហ៊ី​វ​។​

​រដ្ឋាភិបាល​អាម៉េរិក​ចង់​ខ្លាំង​ណាស់​បញ្ជូន​ក្រុម​របស់​ខ្លួន​ទៅកាន់​កន្លែង​កើតហេតុ​ដោយ​ផ្ទាល់​ដើម្បី​ពិនិត្យ​ទិន្នន័យ​ឆៅ​(​ផ្ទាល់​)​និង​យល់ដឹង​ថែម​ទៀត​អំពី​វីរុស​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​១៣២​នាក់​។​រដ្ឋ​មន្ត្រី​សុខាភិបាល​អាម៉េរិក​បាន​និយាយថា អាម៉េរិក​បាន​សុំ​ជួយ​ចិន​ដល់​ទៅ​៣​ដង ពាក់ព័ន្ធ​នឹង​ការផ្ទុះ​វីរុស​នេះ​តែ​មិន​​មាន​ចម្លើយ​តប​ទេ​។​

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មករា​ក៏បាន​សុំ​ជួយ​ដល់​ចិន​នូវ​«​ជំនួយ​ចាំបាច់​ណាមួយ​»​ដើម្បី​ទប់ស្កាត់​ការផ្ទុះ​កូរ៉ូណា​វីរុស​នៅ​ទីក្រុង​វូ​ហាន តែ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​វ៉ាង យី បាន​និយាយ​កាលពី​ថ្ងៃ​២៨​មករា​ថា ចិន​មាន​មធ្យោបាយ​និង​ប្រភព​ធនធាន​ទាំងអស់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូរ៉ូ​​ណា​វីរុស​ថ្មី​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ម៉ា ហ្សា​វ​ស៊ូ​ក៏បាន​និយាយ​ថា​ចិន​មាន​ទាំង​បទពិសោធន៍​និង​វិទ្យាសាស្ត្រ​រួមទាំង​បច្ចេកវិទ្យា​ដែល​ត្រូវបាន​បង្កើតឡើង​អស់​ពេល​៧០​ឆ្នាំ​មកហើយ​សំរាប់​ឈ្នះ​សង្គ្រាម​ទល់នឹង​ជម្ងឺឆ្លង​នេះ​។​

​ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​អង្គារ ចិន​បាន​អនុញ្ញាត​អោយ​អង្គការ​សុខភាព​ពិភពលោក​បញ្ជូន​ក្រុម​អ្នកជំនាញការ​អន្តរជាតិ​មក​ចិន​ដើម្បី​ធ្វើការ​ជាមួយ​ដៃគូ​ចិន​។​

​ជុំវិញ​កូរ៉ូណា​វីរុស​នេះ​ដែរ អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​បាន​បង្កើត​កូរ៉ូណា​វីរុស​ដែល​កំពុង​កើត​នៅ​ចិន​នេះ​ដោយ​ជោគជ័យ​នៅក្នុង​បន្ទប់ពិសោធន៍​របស់ខ្លួន​។​វិទ្យាស្ថាន​Doherty​នៅ​ក្រុង​ម៊ែ​ល​ប៊ឹ​ន បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​បណ្តុះ​ណូវ៉ែល កូរ៉ូណា​វីរុស​ចេញ​ពី​សំណា​កអ្នក​ជម្ងឺ​ម្នាក់ ។​វា​ជា​លើកដំបូង​ដែល​វីរុស​នេះ​ត្រូវបាន​​បង្កើន​នៅក្រៅ​ចិន​។​

​គោលបំណង​នៃ​ការបង្កើត​វីរុស​ពិត​នេះ សំរាប់ធ្វើ​ការពិសោធន៍​លើ​វីរុស​ជាក់ស្តែង​ដើម្បី​តាមរ​ក​កូរ៉ូណា​វីរុស​ដែល​សម្ងំ​ក្នុង​ខ្លួន​មនុស្ស​តែ​មិន​បញ្ចេញ​រោគសញ្ញា​៕​ប្រែ​សម្រួល​៖​វាសនា​

រដ្ឋាភិបាល សល​វិទ្យាល័យ និង​ក្រុមហ៊ុន​ឱសថ​នៅ​ទូទាំង​ពិភពលោក​កំពុង​ញាប់​ដៃជើង​ក្នុង​ការពិសោធន៍​បង្កើត​វ៉ាក់សាំង​ប្រឆាំង​កូរ៉ូណា​វីរុស តែ​វា​អាច​ចំណាយ​​ពេល​រាប់​ខែ​និង​ឆ្នាំ​