អាម៉េរិក​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ រំលង​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​

505
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​បាន​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចម្ងាយ​មធ្យម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ធ្នូ ដែលជា​ការសាកល្បង​ជា​លើក​ទី ២ ក្នុង​រយៈពេល ៤ ខែ​នៃ​មី​ស៊ី​ល​វាយលុក​ដែល​ច្បាស់​ជា​ត្រូវ​ហាមឃាត់​ដោយ​សន្ធិសញ្ញា​អាវុធ​រវាង​អាម៉េរិក​និង​រុស្ស៊ី ដែល​វ៉ាស៊ីនតោន​ទើប​ចាកចេញ​កាលពី​ខែសីហា​។​

​យោងតាម​អ្នកនាំពាក្យ​ម្នាក់​បានឱ្យដឹងថា កងទ័ពអាកាស​បាន​បាញ់​មី​ស៊ី​ល​ធម្មតា​មួយគ្រា​ប់​ពី​មូលដ្ឋាន​ទ័ពអាកាស​វ៉ាន់​ដេ​ន​បឺ​ក ភាគ​ពាយព្យ​នៃ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​ នៅ​ម៉ោង​ប្រហែល ៨ និង ៣០ នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​។​

​មន្ទីរ​បញ្ច​កោណ​និយាយថា មី​ស៊ី​ល​គំរូ​ដំបូង​ដែល​បាញ់​ចេញពី​លើដី​គោក​បាន​ហោះ​ចម្ងាយ​ជាង ៥០០ គីឡូម៉ែត្រ​មុនពេល​ធ្លាក់ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​លោក​វរសេនីយ៍ទោ រ៉ូបឺត ខា​វើ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​និយាយថា “​ទិន្នន័យ​ដែល​ប្រមូលបាន​និង​មេរៀន​ដែល​ទទួលបាន​ពី​ការធ្វើ​តេស្ត​នេះ​នឹង​ជូនដំណឹង​ដល់​ក្រសួងការពារជាតិ​នូវ​សមត្ថភាព​ចម្ងាយ​មធ្យម​នាពេល​អនាគត​”​។​

​ការសាកល្បង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺជា​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចម្ងាយ​មធ្យម​លើក​ទី​ពីរ​ ចាប់តាំងពី​វ៉ាស៊ីនតោន​បាន​ចាក​ចេញពី​សន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​កម្រិត​មធ្យម​ឆ្នាំ ១៩៨៧ ជាមួយ​មូ​ស្គូ​។​

​សន្ធិសញ្ញា INF ហាមឃាត់​ការធ្វើ​តេស្ត​កាំជ្រួច​មី​ស៊ី​ល​ ក៏ដូចជា​មី​ស៊ី​លប​ញ្ជា​ទិស ដែល​បាន​បាញ់​សាកល្បង​កាលពី​ខែសីហា​កន្លងទៅ​ថ្មីៗ​៕ ដោយ៖ កញ្ញាដាលីស/Ha

អាម៉េរិក​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ចម្ងាយ​មធ្យម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​វ៉ាន់​ដេ​ន​បឺ​ក