អាម៉េរិក​មិនគួរ​លូកដៃ​ក្នុង វិបត្តិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទេ​

518
ចែករម្លែក

ពិភពលោក​បែកបាក់​ជាថ្មី ពេលនេះ​អំពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​
​ ​
​ពិធី​ស្បថ​ចូលកាន់​តំណែង របស់​ប្រធានាធិបតី នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ តែ​ក្រោយ មក​មិន​ដល់​កន្លះ​ខែ​ផង នៅ​ថ្ងៃទី​២៣ ខែមករា មេដឹកនាំ​ប្រឆាំង ហ្ស័​ន​- ក្វា​យ​ដូ អតីត​វិស្វករ​វ័យ​ទើប​៣៥​ឆ្នាំ បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី បណ្តោះអាសន្ន​របស់​ប្រទេស​សម្បូរ ប្រេង​មួយ​នេះ​។​
​ ​
​ប្រជាជនមាន​ការភ្ញាក់ផ្អើល ដែល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មាន ប្រធានាធិបតី​ដល់​ទៅ​ពីរ តែ​វា​គ្មាន តម្លៃ នឹង​អបអរសាទរ​ទេ​។ ជាការ ពិត វា តំណាងឱ្យ​ការចាប់ផ្តើម​នៃ​វិបត្តិ​ថ្មី មួយ​សម្រាប់​ប្រជា ជាតិ​សម្បូរ​ប្រេង​តែ ក្រីក្រ​នៅ​អាម៉េរិក​ឡាទីន​មួយ​នេះ​។​
​ ​
មើលទៅ​អាម៉េរិក​ទំនងជា បាន​ត្រៀមខ្លួន​ជាមុន​បានល្អ​ណាស់ សម្រាប់​វិបត្តិ​កាន់តែ​អាក្រក់​ទៅ នៅក្នុង​ប្រទេស​ក្រោម​ដែន​ឥទ្ធិពល របស់ខ្លួន​។ នៅ​មួយ​ថ្ងៃមុន​មេបក្ស ប្រឆាំង​ហ៊ាន​ប្រកាស ខ្លួនឯង​ជា ប្រធានាធិបតី គឺ​ថ្ងៃទី​២២ ខែមករា អនុ​ប្រធានាធិបតី​អាម៉េរិក លោក ម៉ៃ ផេ​នស៍ បាន​ប្រើ​សុន្ទរកថា​តាម វីដេអូ ដើម្បី​អំពាវនាវ​ទៅកាន់ ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយ ផ្ទាល់​ឱ្យ​នាំគ្នា​ចេញមក​តាម​ដងផ្លូវ ដើម្បី​គាំទ្រ​ប្រធានាធិបតី​ប្រកាស ដោយ​ខ្លួនឯង​នេះ​។​
​ ​
​ផេ​នស៍ បាន​និយាយថា “​យើង នៅ​ជាមួយ​អ្នក និង​យើង​នឹង​នៅ ជាមួយ​អ្នក​រហូត​ទាល់ តែ​លទ្ធិប្រជាធិបតេយ្យ ត្រូវបាន​ស្តារ​ឡើងមក​វិញ និង​ដណ្តើមបាន​មកវិញ​សិទ្ធិ​ពី កំណើត គឺ​សេរីភាព​”​។​
​ ​
​ភ្លាមៗ​បន្ទាប់ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា ប្រធានាធិបតី​អាម៉េរិក​គ្រានោះ លោក​ច​ច ដាប់​ប៊ឹ​ល​យូ ប៊ូ​ស បាន និយាយថា “​គ្រប់​ប្រជាជាតិ​នៅ គ្រប់​តំបន់​ឥឡូវ​មាន ការសម្រេច ចិត្ត​មួយ​ត្រូវធ្វើ​។ មិន​ថា អ្នក​នៅ ជាមួយ​អាម៉េរិក ឬ​នៅ​ជាមួយ​ពួក ភេរ​វករ​”​។​
​ ​
ឥឡូវ​អាម៉េរិក​មានបំណង បំបែក​ពិភពលោក​ជាថ្មី​។ ក្នុងការ ថ្លែង​របស់លោក​នៅ​កិច្ចប្រជុំ​របស់ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា កាលពី​ថ្ងៃទី​២៦ ខែមករា លោក ម៉ៃ ផ​ម​ផេ​វ រដ្ឋមន្ត្រីការបរទេស អាម៉េរិក​បាន​និយាយថា “​អាម៉េរិក ឈរ​ខាង​ប្រជាជន វ៉េ​ណេ​ស៊ុយ​-​អេ​ឡា​។ តាំង​ពីមុនមក ប្រជាជាតិ ជាច្រើន​បានជ្រើសរើស​ធ្វើ​ដូចគ្នា និង​ពួកគេ​ក៏ បានទទួល​ស្គាល់​រដ្ឋា​-​ភិ​បាល ស្របច្បាប់​របស់​ប្រធានាធិបតី​បណ្តោះអាសន្ន ក្វា​យ​ដូ​… ឥឡូវ​វា​ដល់ពេល​ប្រជាជាតិ​ផ្សេង ទៀត​ជ្រើសរើស​ភាគី​ដើម្បី​គាំទ្រ​។ គ្មាន​ត្រូវ​ពន្យារពេល តទៅទៀត គ្មាន​ការលេង​ហ្គេម​បន្ថែម ។ បើ មិន​ឈរ​ខាង​កម្លាំង​សេរីភាព អ្នក មុខជា​នៅ​ខាង ម៉ា​ឌូ​រ៉ូ និង​សង្គម ច្រ​បូល​ច្របល់​របស់គាត់​”​។​
​ ​
ទាំង​លោក​ផេ​នស៍ និង ផ​ម​ផេ​វ អះអាងថា អាម៉េរិក​គាំទ្រ ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ទោះ ជា​យ៉ាងណា ជាការ​ពិត​ពួកគេ​ភ្លេច គិតថា នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ត្រូវបាន ប្រជាជន​វ៉េ​ណេ​ស៊ុយ អេ​ឡា​ជ្រើសរើស​ជា​ប្រធានាធិបតី​។​
​ ​
នៅក្នុង​លទ្ធិប្រជាធិបតេយ្យ លោកខាងលិច ហិប​ឆ្នោត​ជា​កន្លែង ល្អ​បំផុត ដើម្បី​សម្តែង​បំណង និង ក្តីសង្ឃឹម​របស់​ប្រជាជន​។ ក្រុមប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឈ្នះ នៅ​សភា កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ ២០១៥ តែ​ពួកគេ​បាន​ពហិការ មិន​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​។ តើន​រណា​គួរ​បន្ទោស ចំពោះ​ពហិការ​នេះ​?
​ ​
​បើ​ក្រឡេក​ទៅក្រោយ ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​អាច សន្និដ្ឋាន​ដោយ​ងាយ​ថា អាម៉េរិក និង​ក្រុមប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​អ្នកដឹកនាំ​រឿងល្ខោន​នេះ​ទាំងមូល តាមចិត្ត​គេច​ង់ ដើម្បី​ទុកជា​មោ​ឃៈ ជោគជ័យ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​របស់លោក ម៉ា​ឌូ​រ៉ូ និង​បើក ផ្លូវ​ឱ្យ​លោក​ក្វា​យ​ដូ ចូល​ជំនួស​។​
​ ​
មួយ​ក្នុងចំណោម​គោលការណ៍​ជា​មូលដ្ឋាន​របស់​ធម្មនុញ្ញ អង្គការសហប្រជាជាតិ និង​ច្បាប់ អន្តរជាតិ គឺ​មិន​ជ្រៀតជ្រែក​ក្នុង កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​។ ក្នុង​យុគ​សក​លូ​ប​នីយកម្ម​នេះ ខណៈ ពិភពលោក​ក្លាយជា​ភូមិ​សកល​មួយ ការមិន​ជ្រៀតជ្រែក​ក្លាយ​ជាទូទៅ និង​កាន់តែ​សំខាន់​ឡើង​។​
​ ​
​ចង់​និយាយថា កិច្ចការ​របស់ វ៉េ​ណេ​ស៊ុយ​អេ​ឡា ត្រូវតែ និង​អាច ដោះស្រាយបាន​ដោយ​ប្រជាជន វ៉េ​ណេ​ស៊ុយ​អេ​ឡា​ខ្លួនឯង​ប៉ុណ្ណោះ​។ ដូច​អ្នកនាំពាក្យ​ក្រសួងការបរទេស ចិន​បានកត់សម្គាល់ នៅ​សន្និសីទ កាសែត កាលពី​ថ្ងៃទី​២៥ ខែមករា​ថា “​ចិន​នៅតែ​រក្សា​ជំហរ​ថា រាល់ ប្រទេស​គួរ​គោរព​គោលបំណង និង គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ សហប្រជាជាតិ ជាពិសេស​បទដ្ឋាន គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ និង គោលការណ៍​ច្បាប់​អន្តរជាតិ ដូចជា មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា គោរព​អធិបតេយ្យភាព និង បូរណភាព​ទឹកដី​ផង​គ្នា និង​មិន គំរាម​ប្រើ​កម្លាំង​”​។​
​ ​
ពេលនេះ មិន​ថា អាម៉េរិក​នឹង អន្តរាគមន៍​ផ្តួលរំលំ​រដ្ឋាភិបាល វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដោយ​ប្រើ​កម្លាំង យោធា ឬ​យ៉ាងណាទេ តែ​ប្រជាជន នៅ​អាម៉េរិក​ឡាទីន​មិនបាន​ភ្លេច​ទេ ថា យោធា​អាម៉េរិក ចូល​អន្តរាគមន៍ ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ដូ​មី​និក​នៅ​ឆ្នាំ​១៩៦៥ ហ្គ្រេ​ណា​ដា នៅ​ឆ្នាំ​១៩៨៣ និង​ប៉ា​ណា​ម៉ា​នៅ ឆ្នាំ​១៩៨៩​។​
​ ​
សំណាង​ហើយ​ពេលនេះ ប្រទេស​នៅ​អាម៉េរិក​ឡាទីន​ទាំងអស់ ប្រឆាំងនឹង​ការចូល​ឈ្លានពាន របស់​អាម៉េរិក ទោះជា​ការពិត​គឺថា ពួកគេ​ខ្លះ​គាំទ្រ​លោក​ក្វា​យ​ដូ និង ខ្លះទៀត​ប្រឆាំង​។​
​ ​
ពិត​ហើយ នៅ​ពីរ​ទសវត្សរ៍ មកនេះ អតីត​ប្រធានាធិបតី​សា​វ៉េ​ហ្ស៍ និង​រដ្ឋការ​លោក​ម៉ា​ឌូ​រ៉ូ បានធ្វើ កំហុស​ខ្លះ​នៅក្នុង​វិស័យសេដ្ឋកិច្ច និង​នយោបាយ តែ​វា​មិនគួរ​ប្រើ ជា​លេស​សម្រាប់​អាម៉េរិក និង​អ្នក ផ្សេងទៀត​ចូល​ជ្រៀតជ្រែក​ក្នុង កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេសមួយ នេះ​ទេ​។​
​ ​
យោងតាម​តក្កវិជ្ជា​អនុត្តរភាព​និយម និង​អ្វី​បាននិងកំពុង​កើត នៅក្នុង​ពិភពលោក វា​ហាក់ដូចជា ថា ភាពត្រឹមត្រូវ​មិនមែន​តែងតែ ជា​អំណាច​ទេ តែ​សិទ្ធិអំណាច​ទេ ដែលជា​ភាពត្រឹមត្រូវ ៕ ប្រែ​សម្រួល​៖ វាសនា ពី CGTN

មេដឹកនាំ​ប្រឆាំង ហ្ស័​ន ក្វា​យ​ដូ និយាយ​ក្នុងអំឡុង​ការជួបជុំ​មួយ​នៅ​ក្រុង​កា​រ៉ា​កាស កាលពី​ថ្ងៃ​២៦​មករា​