អាម៉េរិក​មិនមាន​សិទ្ធិ​រិះគន់​ចិន​អំពី​គោលនយោបាយ​ស៊ីន​ជាំ​ង​របស់ខ្លួន​ឡើយ​

551
ចែករម្លែក

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​តុលា​បាន​និយាយថា ការលើកឡើង​របស់​រដ្ឋមន្ត្រីការបរទេ​ស​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ​ដែល​ថា​ចិន​រំលោភ​សិទ្ធិមនុស្ស​ក្នុងការ​​ប្រព្រឹត្ត​លើ​ជន​អ៊ីស្លាម​នៅ​តំបន់​ស៊ីន​ជាំ​ង​នោះ ជាការ​មួលបង្កាច់​មួយ​។​

​កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បានប្រកាស​ការ​រឹតត្បិត​ទិដ្ឋ​កាលើ​មន្ត្រី​ចិន ដែល​លោក​ចោទប្រកាន់​ថា​ទទួលខុសត្រូវ​ចំពោះ​ការ​ឃុំឃាំង​និង​រំលោភ​​លើ​ជនជាតិ​អ៊ុយ​ហ្គួ​រ ជន​កា​ហ្សាក់ ឬ​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​ដទៃទៀត​នៅ​តំបន់​ស៊ីន​ជាំ​ង​។​

​ឥឡូវ​ការចោទប្រកាន់​រដ្ឋាភិបាល​ចិន​បាន​ក្លាយ​ជា​សញ្ញា​សំគាល់​មួយ​នៃ​គោលនយោបាយ​ការបរទេស​របស់​រដ្ឋ​ការ​ត្រាំ​ទៅហើយ​។​នៅក្រោម​រដ្ឋការ​នេះ នៅ​គ្រប់​វេទិកា​អន្តរជាតិ​និង​​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងៗ​និង​នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់​គាត់ ប្រធានាធិបតី​អាម៉េរិក​រូបនេះ​និង​ក្រុម​របស់​គាត់​បានធ្វើការ​ចោទប្រកាន់​គ្មាន​​ហេតុផល​អំពី​បញ្ហា​ផ្ទៃក្នុង​របស់​ចិន​។​ទោះជា​យ៉ាងណា ការចោទប្រកាន់​ដ៏​ចម្លែក​អំពី​វិបត្តិ​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង​ធ្វើឡើង​ដោយ​ពួក​អ្នកនយោបាយ​អាម៉េរិក រួម​មាន​អនុប្រធានា​​ធិបតី ម៉ៃ ផេ​នស៍ រដ្ឋមន្ត្រីការបរទេស ម៉ៃ ផ​ម​ផេវ និង​ឧបការី​រង​នៃ​ក្រសួងការបរទេស​អាម៉េរិក​សំរាប់​កិច្ចការ​អាស៊ី​ខាងត្បូង​និង​កណ្តាល លោក​អា​លី​ស វែលស៍ ក្លាយ​ជា​ពួក​បំភ្លៃ​ការពិត​។​

​ការពិត​ច្បាស់​ដូច​ថ្ងៃ​គឺ​ថា​ពួក​អ្នកនយោបាយ​និង​សមាជិក​សភា​អាម៉េរិក​ខ្លះ​កំពុង​ធ្វើអោយ​មាន​ការយល់​ខុស​អ្វី​ដែល​កំពុង​កើត​នៅ​ស៊ីន​ជាំ​ង​។​ការពិត​ដែល​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​​សារព័ត៌មាន​ស៊ីន​ហួរ​កាលពី​ថ្ងៃ​២៥​កញ្ញា​ឆ្នាំ​២០១៩ វា​គ្រប់គ្រាន់​ដើម្បី​យល់​ពី​ការរីកចំរើន​ខាង​សង្គម​និង​សេដ្ឋកិច្ច​គួរអោយ​កត់សម្គាល់​របស់​ស៊ីន​ជាំង​។​

​ផលិតផល​សរុប​ក្នុងស្រុក​របស់​ស៊ីន​ជាំ​ង​មាន​ចំនួន​១,២​លាន​លាន​យ័ន​(១៧៤,៧​ពាន់​លាន​ដុល្លារ​)​នៅ​ឆ្នាំ​២០១៨ ដោយ​ចេញ​ពី​ចំនួន​៧៩១​លាន​យ័ន​(១១១​លាន​ដុល្លារ​)​នៅ​ឆ្នាំ​១៩៥២​។​​តំបន់​នេះ​រីករាយ​នឹង​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ចំនួន​៨,៣​ភាគរយ​ហើយ​រដ្ឋាភិបាល​ចិន​បាន​វិនិយោគ​ប្រាក់​ជាង​២​លាន​លាន​យ័ន​ទៅលើ​គំរោង​ហេដ្ឋារចនាសម្ពន្ធ​នៅ​តំ​បន់ដាច់​​ស្រយាល​នេះ​។​

​គួរអោយ​សារ​ទរ​បន្ថែម​នោះ​គឺថា ស៊ីន​ជាំ​ង​សំរេច​បាន​ការកាត់បន្ថយ​ភាពក្រីក្រ​គួរអោយកត់សម្គាល់ ដោយសារ​តែ​ការគាំទ្រ​ពី​រដ្ឋាភិបាលកណ្តាល ព្រមទាំង​រដ្ឋាភិបាល​តំបន់​។​មនុស្ស​​ជាង​២,៣​លាន​នាក់​ត្រូវ​បាន​រុញ​អោយ​ផុត​ពី​ភាពក្រីក្រ​នៅ​តំបន់​នេះ​ចាប់ពី​ឆ្នាំ​២០១៤​ដល់​២០១៨​។​

​យោងតាម​របាយការណ៍​ចេញ​ដោយ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិន​កាលពី​ខែ​កក្កដា​ឆ្នាំនេះ ការងារ​សំរាប់​១,៤​លាន​នាក់​ត្រូវបាន​បង្កើតឡើង​នៅ​តំបន់​ទីក្រុង​ទីប្រជុំជន​​នៃ​តំបន់​នេះ​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ​។​ទាំងអស់​នេះ​បង្ហាញថា ស៊ីន​ជាង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្ថាបនា​សង្គម​ធូរធា​មួយ​នៅ​ត្រឹម​ឆ្នាំ​២០២០ ដូច​ការចង់បាន​របស់​ប្រធានាធិបតី​​ស៊ី ជីន​ពីង​។​

​តែ​ជា​អកុសល ស៊ីន​ជាំ​ង ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ជាច្រើន តែង​ជា​ជនរងគ្រោះ​ពី​ភេរវកម្ម​និង​ភាពជ្រុលនិយម​។​ចាប់ពី​ឆ្នាំ​១៩៩០​ដល់​ចុង​ឆ្នាំ​២០១៦ កម្លាំង​ផ្តាច់ខ្លួន ភេរវកម្ម និង​ជ្រុលនិយម បាន​ធ្វើ​ការវាយប្រហារ​រាប់​ពាន់​លើក​នៅ​ស៊ីន​ជាំ​ង ដោយ​បាន​សម្លាប់​ប្រជា​ជនស្លូតត្រង់​ជា​ច្រើន​នាក់​និង​បុគ្គលិក​ប៉ូលិស ហើយ​បង្ក​ការខូចខាត​ទ្រព្យ​​សម្បត្តិ​ក្រាស់ក្រែល​។​

​រដ្ឋាភិបាល​តំបន់​ស៊ីន​ជាំ​ង ក្រោម​ការគាំទ្រ​ពី​រដ្ឋាភិបាលកណ្តាល​ចិន បាន​ចាត់​វិធានការ​ប្រឆាំង​ភេរវកម្ម​និង​រ៉ាឌីកាល់​និយម រួម​មាន​ការបង្កើត​ឱកាស​អប់រំ​និង​ជំនួយ​ដល់​ក្រុម​​ជនជាតិភាគតិច រួមមាន​ទាំង​ជន​អ៊ុយ​ហ្គួ​រ តាមរយៈ​បង្កើត​មណ្ឌល​អប់រំ​និង​បណ្តុះបណ្តាល ស្របតាម​ច្បាប់​។​

​បើ​តាម​សារព័ត៌មាន​ចិន វិធានការ​ទាំង​នេះ​គួរតែ​ជា​មោទនភាព​ដោយសារ​តែ​វា​បាន​កាត់បន្ថយ​សកម្មភាព​ភេរវកម្ម​ស្ទើរ​ទាំងអស់​ក្នុង​រយៈពេល​៣​ឆ្នាំ​មកនេះ​។

​តែ​ការពិត​គឺថា តាមរយៈ​លើក​បញ្ហា​សិទ្ធិមនុស្ស​ក្រោម​ស្លាក​សេរីភាព​សាសនា​នៅឯ​អង្គការសហប្រជាជាតិ ភាគី​អាម៉េរិក​ចង់អោយ​ចិន​បាក់មុខបាក់មាត់​នៅក្នុង​នយោបាយ​ពិភព​​លោក​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ជា​អ្នកចេញ​មុខមាត់​ជាងគេ​ក្នុង​ការរិះគន់​ចិន​អំពី​ស៊ីន​ជាំ​ង​។​ពួកគេ និយាយថា ជនជាតិ​អ៊ុយ​ហ្គួ​រ​ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​អប់រំ​ដោយសារតែ​​ពួកគេ​ជា​អ៊ីស្លាម​។​បណ្តា​សារព័ត៌មាន​លោកខាងលិច​ថែមទាំង​បាន​រាយការណ៍​ថា ជន​អ៊ុយ​ហ្គួ​រជាង​១​លាន​នាក់​ត្រូវ​បាន​ឃុំ​ក្នុង​ជំរំ​អប់រំ​និង​ត្រូវ​បាន​ប្រព្រឹត្ត​លើ​យ៉ាង​អាក្រក់ ។​តែ​ការ​​ពិត​វា​ផ្ទុយ​ពីនេះ​។​

​អ្នក​ការទូត​និង​អ្នកសារព័ត៌មាន​បរទេស​ជាច្រើន​បាន​ទៅ​មើល​ជំរំ​ទាំងនោះ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​និង​ខែ​មករា​ឆ្នាំ​នេះ ហើយ​បាន​និយាយថា ពួកគេ​មិន​បាន​មើលឃើញ​ការប្រព្រឹត្ត​​អាក្រក់​ណា​ទេ​។​

​នៅ​ខែ​កក្កដា​ឆ្នាំនេះ ឯកអគ្គរដ្ឋទូត​មក​ពី​ប្រទេស​៥០​បាន​លើកសរសើរ​ជំហរ​របស់​ចិន​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ស៊ីន​ជាំ​ង​ក្នុង​លិខិត​រួមមួយ​ផ្ញើ​ជូន​ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​​អង្គការសហប្រជាជាតិ​។​

​យោង​តាម​រដ្ឋ​ធ​ម្មនុ​ញ្ញា​ចិន ប្រជាជន​នៃ​គ្រប់​ជនជាតិភាគតិច​នៅ​ចិន​មាន​សិទ្ធិ​ស្មើគ្នា និង​ពួក​គេ​រីករាយ​នឹង​សេរីភាព​សាសនា​ពេញលេញ​។​

​ការដែល​អាជ្ញាធរ​ស៊ីន​ជាំ​ង​បង្កើត​មណ្ឌល​អប់រំ​ជនរងគ្រោះ​ភេរវកម្ម​និង​ទ្រឹស្តី​ជ្រុលនិយម​សាសនា វា​សមតែ​ទទួលបាន​ការសរសើរ​និង​ការគោរព​ពី​សហគមន៍​អន្តរជាតិ​។​រដ្ឋា​ភិ​​បាល​អាម៉េរិក​ត្រូវ​យល់​ថា គ្មាន​រដ្ឋាភិបាល​នៅ​ប្រទេស​ណាមួយ​ក្នុង​លោក​អនុញ្ញាត​អោយ​មាន​សកម្ម​ភាព​ឧក្រិដ្ឋ​ខុសច្បាប់ ក្នុងនាម​សាសនា​ទេ​។​អាម៉េរិក​ឬ​ក្រុម​បរទេស​ណា​ក៏​គ្មាន​​សិទ្ធិ​រិះគន់​ឬ​បង្រៀន​ចិន​អំពី​គោលនយោបាយ​របស់​ខ្លួន​នៅ​ស៊ីន​ជាំ​ង​ដែរ​៕

​ប្រែ​សម្រួល​ពី​cgtn​ដោយ​៖​វាសនា​