អាម៉េរិក​យល់ព្រម​ពន្យារពេល​ដំឡើង​ពន្ធ តប​តាម​ការស្នើសុំ​ពី​ចិន​

468
ចែករម្លែក

​បន្ទាប់ពី​មាន​ចំណាត់ការ​ផ្សះផ្សា​គ្នា​ជាក់ស្តែង​ដោយ​ប្រទេស​ចិន ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​ពុធ​ទី​១១​កញ្ញា​បានធ្វើ​ចំណាត់ការ​ដោយ​ខ្លួនឯង​មួយ​ដែរ ដោយ​ប្រកាសថា​លោក​យល់ព្រម​ពន្យារពេល​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ​ចំនួន​ពីរ​សប្តាហ៍​។​

​ថ្លែង​ប៉ុន្មាន​សប្តាហ៍​មុន​ការបន្ត​ការចរចា​ក្នុង​គោលបំណង​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម លោក​ត្រាំ​បាន​និយាយថា​ការពន្យារពេល​ដំឡើង​ពន្ធ​ត្រូវបាន​ស្នើសុំ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ក្រុម​អ្នកចរចា​កំពូល​រំពឹង​កោះ​ចរចា​ឡើងវិញ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ដើមខែ​ក្រោយ​បន្ទាប់ពី​រដូវក្តៅ​ដ៏​ក្តៅគគុក​ដែល​ក្នុងនោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​គឺ​កាន់តែ​យ៉ាប់យ៉ឺន​យ៉ាងខ្លាំង​ហើយ​រដ្ឋាភិបាល​ទាំងពីរ​បានប្រកាស​រល​ក​ថ្មី​នៃ​ពន្ធគយ​នៅក្នុង​ការប្រឈមមុខ​ដា​ក់​គ្នា ដែល​កំពុង​ទាញ​ទម្លាក់​កំណើនសេដ្ឋកិច្ច​ពិភពលោក​។​

​លោក​ត្រាំ​បាន​និយាយ​លើ Twitter កាលពី​ល្ងាច​ថ្ងៃ​ពុធ​ថា “​យើង​បាន​យល់ព្រម​ក្នុង​កាយវិការ​សុ​ឆន្ទៈ ដើម្បី​លើក​ការដំឡើង​ពន្ធ​លើ​ទំនិញ​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ (២៥% ទៅ ៣០%) ពីថ្ងៃ​ទី ១ តុលា ទៅ​ថ្ងៃទី ១៥ តុលា​”​។​

​លោក​បាន​និយាយថា ការពន្យារ​ពេលនេះ​ត្រូវបាន​ស្នើសុំ​ដោយ “​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក​លីវ ហឺ​និង​ដោយសារតែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​ប្រារព្ធ​ខួប​លើក​ទី ៧០ របស់​ពួកគេ​” នៅ​ថ្ងៃទី ១ ខែតុលា​។​

​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ប៉េកាំង​បានប្រកាសថា​ខ្លួន​នឹង​លើកលែង​ពន្ធ​ជា​បណ្តោះអាសន្ន​លើ​ការនាំចេញ​មួយចំនួន​របស់​អាម៉េរិក ដែលជា​កាយវិការ​មួយ​ជួយ​ជំរុញ​ដល់ទី​ផ្សារភាគហ៊ុន ដែល​រង​ភាព​រង្គោះ​រង្គោះ​២​ឆ្នាំ​ហើយ​។​

​លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​សេត​វិមាន​ថា “​វា​គឺជា​ចំណាត់ការ​ដ៏​ធំ​មួយ​”​។ លោក​បានបញ្ជាក់​ជាថ្មី​ថា​ប៉េកាំង​កំពុង​រង​សម្ពាធ​ក្នុង​ការចរចា​ខណៈដែល​សេដ្ឋកិច្ច​របស់ខ្លួន​កំពុង​ចុះខ្សោយ ដែល​លោក​ចាត់ទុកថា​មកពី​ស​កម្ម​ភាព​របស់​អាម៉េរិក​៕ ដោយ៖ កញ្ញាដាលីស

លោក​លីវ ហឺ និយាយ​ជាមួយ​លោក​ត្រាំ​នៅ​ការិយាល័យ​ពងក្រពើ​កាលពី​ខែមេសា ឆ្នាំ​២០១៩
#