មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃពុធទី៧សីហាថា រដ្ឋាភិបាលអាម៉េរិក បានអនុម័តយល់ព្រមលក់ឧទ្ធម្ភាគចក្រច្រើនគ្រឿងដែលមានតម្លៃសរុប៨០០លានដុល្លារទៅឱ្យកូរ៉េខាងត្បូង ។ ការយល់ព្រមលក់នេះ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំបាននិយាយថារដ្ឋាភិបាលក្រុងសេអ៊ូលបានយល់ព្រមបង់ប្រាក់បន្ថែមទៀតសម្រាប់វត្តមានកងទ័ពអាម៉េរិកនៅប្រទេសនេះ។
ភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបាននិយាយថាក្រសួងការបរទេសបានយល់ព្រមលក់ឧទ្ធម្ភាគចក្រ MH-60R Seahawk ចំនួន១២គ្រឿងនិងប្រព័ន្ធរ៉ាដា ប្រព័ន្ធទាក់ទងនិងគ្រឿងអាវុធជាច្រើនទៀត។
ភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាម៉េរិកនេះ បាននិយាយថាឧទ្ធម្ភាគចក្រ ទាំងនេះ បង្កើនបេសកកម្មប្រឆាំងនាវានិងនាវាមុជទឹកនិង ធ្វើបេសកកម្មស្វែងរកនិងជួយសង្គ្រោះ និងការបញ្ជូនការទាក់ទងបន្ត។
ភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិនេះបាននិយាយថា កូរ៉េខាងត្បូងនឹងប្រើសមត្ថភាពដែលពង្រឹងនេះដើម្បីទប់ស្កាត់ការគំរាមកំហែងក្នុងតំបន់និងពង្រឹងការការពារមាតុភូមិរបស់ខ្លួន ៕ដោយ៖សុខា/sn
ឧទ្ធម្ភាគចក្រ MH-60R Seahawk នៅលើនាវាUSS Blue Ridgeដែលចតនៅឆកសមុទ្រក្រុម៉ានីល ប្រទេសហ្វីលីពីន កាលពីខែមីនា