អាម៉េរិក​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ប្រឆាំង​ប្រព័ន្ធគ្រប់គ្រង​មី​ស៊ី​ល​អ៊ីរ៉ង់​

411
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​បាន​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ប្រឆាំង​ប្រព័ន្ធគ្រប់គ្រង​មី​ស៊ី​ល​និង​បណ្តាញចារកម្ម​របស់​អ៊ីរ៉ង់​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​បាន​បាញ់ទម្លាក់​​យន្តហោះ​ឌ្រូ​ន​ស៊ើបការណ៍​មួយ​របស់​អាម៉េរិក ។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាម៉េរិក​។​

​កាសែត Washington Post បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅ​រ៍ថា ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បានផ្តល់​សិទ្ធិ​អំណាច​ដល់​បញ្ជាការដ្ឋាន​គ្រប់គ្រង​អ៊ិនធើណិ​តរប​ស់អា​​ម៉េ​រិក​ដើម្បី​ធ្វើ​ការវាយប្រហារ​សងសឹ​ក​ទៅលើ​អ៊ីរ៉ង់ បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក​បាន​សន្យាថា​នឹង​វាយប្រហារ​សាធារណរដ្ឋ​អ៊ីស្លាម​នេះ ជាមួយនឹង​ការដាក់ទណ្ឌកម្ម​ខ្លាំង​ជាថ្មី​។​

​កាសែត​ខាងលើ​បាន​រាយការណ៍​ថា​ការវាយប្រហារ​នេះ បាន​ធ្វើ​ឱ្យ​អាកខាន​មិន​ដំណើរការ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​ការបាញ់​គ្រាប់​រ៉ុកកែត​និង​មី​ស៊ីល​របស់​អ៊ីរ៉ង់​​ខណៈ​ដែល វេបសាយ Yahoo News បាន​និយាយថា​ក្រុម​ចារកម្ម​ដែល​ធ្វើ​ការតាមដាន​នាវា​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ក៏​ត្រូវ​បាន​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណិ​ត​ផងដែរ​។​

​ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​មិថុនា អ៊ីរ៉ង់​បាន​បដិសេធ​របាយការណ៍​ដែល​ថា​ខ្លួន​រង​ការវាយប្រហារ​តាម​អ៊ិន​ធើ​ណិតដោយ​អាម៉េរិក​។​រដ្ឋមន្ត្រី​ទូរគមនាគមន៍ លោក​ម៉ូ​ហា​ម៉ា​ត​​ចា​វ៉ាត អា​ហ្សារី ចា​រ៉ូមី បាន​និយាយថា មិន​មាន​ការវាយប្រហា​រ​តាម​អ៊ី​ន​ធើ​ណិតម​កលើប្រទេស​លោកទេ​៕​ដោយ​៖​សុខា​/sn

អ៊ីរ៉ង់​បង្ហាញ​អ្វី​ដែល​ខ្លួន​ថា​ជា​បំណែក​យន្តហោះ​ឌ្រូ​ន​អាម៉េរិក ដែល​ខ្លួន​បាន​បាញ់​ទម្លាក់ កាលពី​ពេល​ថ្មីៗ​នេះ​