អាម៉េរិក​សំពង​អ៊ីរ៉ង់​ជាមួយ​ការដាក់ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត ខណៈ​លោក​ផ​ម​ផេ​វ ​ធ្វើ​ទស្សនកិច្ច​នៅ​លី​បង់​

207
ចែករម្លែក
  • 3
    Shares

​រដ្ឋបាល​ត្រាំ​បាន​វាយប្រហារ​អ៊ីរ៉ង់​ជាមួយនឹង​ការដាក់ទណ្ឌកម្ម​ថ្មី​កាលពី​ថ្ងៃ​សុក្រ​ទី​២២​មីនា ​ខណៈដែល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​ លោក​ម៉ៃ ផ​ម​ផេ​វ​ បាន​ថ្កោលទោស​ឥទ្ធិពល​កើនឡើង​ខ្លាំង​របស់​អ៊ីរ៉ង់​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​លី​បង់​។​

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​និយាយថា ការដាក់ទណ្ឌកម្ម​នេះ​ផ្តោតទៅលើ​អ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកទេស និង​ក្រុមហ៊ុន​អ៊ីរ៉ង់​ចំនួន ៣១ ដែល​ជាប់ទាក់ទង​ជាមួយ​អង្គភាព​អភិ​វ​ឌ្ឈ​និង​ការពារជាតិ​អ៊ីរ៉ង់​ដែល​បាន​ឈានមុខ​គេ​នៅក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​។ ក្រុមមន្ត្រី​បាន​និយាយថា ពួក​គោលដៅ​ទាំងអស់នេះ​បាន​កំពុង​បន្ត​ធ្វើការ​នៅក្នុង​វិស័យ​ការពារជាតិ​របស់​អ៊ីរ៉ង់​និង​បង្កើតជា​ស្នូល​នៃ​ក្រុម​អ្នកជំនាញ​ដែល​អាចបង្កើត​កម្មវិធី​នេះ​ឡើងវិញ​។ មនុស្ស ១៤ នាក់​រួមទាំង​ប្រធាន​អង្គការ​និង​សាខា​ប្រតិ​ប​ត្ដិ​ការ​ចំនួន ១៧ គឺ​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​ថ្មី​នេះដែរ​។​

​ការដាក់ទណ្ឌកម្ម​ថ្មី​នេះ​នឹង​បង្កក​រាល់​ទ្រព្យសម្បត្តិ ដែល​គោលដៅ​ទាំងអស់នោះ​អាចមាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​អា​ម៉េ​រិ​ក​និង​រារាំង​ជនជាតិ​អាម៉េរិក​ពី​ធ្វើ​ប្រតិបត្តិការ​ណាមួយ​ជាមួយ​ពួកគេ​។ ប៉ុន្តែ​ក្រុមមន្ត្រី​និយាយថា ចំណាត់ការ​នេះ​នឹងធ្វើ​ឱ្យ​ពួក​អ្នក​ដែល​ត្រូវបាន​កំណត់​គោលដៅ “​ត្រូវបាន​បញ្ចៀស​ជា​អន្ដរជាតិ​” ដោយ​ជនជាតិ​ដទៃទៀត ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពួកគេ ពីព្រោះ​អ្នកដទៃ​ទៀត​នឹងត្រូវ​ដាក់ទណ្ឌកម្ម​រប​ស់​អាម៉េរិក​ដូចគ្នា ដែល​គេ​ហៅថា​ទណ្ឌកម្ម​បន្ទាប់បន្សំ​។​

​ការដាក់ទណ្ឌកម្ម​បន្ទាប់បន្សំ​របស់​អាម៉េរិក​គឺ​អនុវត្ត​ន៍ចំពោះ​ក្រុមហ៊ុន​និង​បុគ្គល​បរទេស​និង​អាច​រួមបញ្ចូល​ការផាកពិន័យ​ការបាត់បង់​វត្តមាន​នៅក្នុង​សេដ្ឋកិច្ច​អាម៉េរិក ​ការបង្ក​ក​ទ្រព្យសម្បត្តិ​និង​ការហាមឃាត់​ការធ្វើដំណើរ​។ ក្រុមមន្ត្រី​បាន​និយាយថា​ ការគំរាមកំហែង​នៃ​ការដាក់ទណ្ឌកម្ម​បែបនេះ​នឹង​រឹតត្បិត​យ៉ាងខ្លាំង​នូវ​សមត្ថភាព​របស់​អ្នក​ដែល​ត្រូវបាន​កំណត់​គោលដៅ​ទាំងនោះ​ពី​ការធ្វើដំណើរ​ចេញពី​អ៊ីរ៉ង់ ការចូលរួម​នៅក្នុង​សន្និសីទ​ស្រាវជ្រាវ ឬ ការ​ត្រូវបាន​ជួល​សម្រាប់​ការងារ​ផ្សេងទៀត​៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​ផ​ម​ផេ​វ​ជួប​ជាមួយ​ប្រធានាធិបតី​លី​បង់​មី​ឆែ​ល អោន នៅ​ទីក្រុង​បា​អា​បដា កាលពី​ថ្ងៃ​សុក្រ​ទី​២២​មីនា