អាម៉េរិក​៤០​នាក់​ឆ្លង​កូរ៉ូណា​វីរុស​នៅលើ​នាវា​នៅ​ជប៉ុន​នៅ​ពេល​អាម៉េរិក​ចាប់ផ្តើម​ជម្លៀស​ពលរដ្ឋ​ខ្លួន​

333
ចែករម្លែក

​ជនជាតិ​អាម៉េរិក​៤០​នាក់​ស្ថិត​ចំណោម​មនុស្ស​ឆ្លង​កូរ៉ូណា​វីរុស​រាប់រយ​នាក់​នៅ​លើ​វា​នា​ទេសចរណ៍​ដែល​កំពុង​ត្រូវ​ធ្វើ​ចត្តា​ឡីស័​កនៅ​ជប៉ុន នេះ​បើ​តាម​មន្ត្រី​អាម៉េរិក​​បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​កុម្ភៈ នៅពេល​ជនជាតិ​អាម៉េរិក​ដទៃ​ទៀត​បាន​ចាកចេញ​ពី​នាវា​និង​ជិះ​យន្តហោះ​ទៅ​ស្រុក​វិញ​។​

​ការជម្លៀស​ពលរដ្ឋ​អាម៉េរិក​នេះ​កើតឡើង​ចំ​ពេល​អាជ្ញាធរ​ជប៉ុន​បង្កើន​ការព្រមាន​អំពី​ការផ្ទុះ​ជម្ងឺឆ្លង​បង្កឡើង​ដោយ​វីរុស​COVID-19 ដែល​គេ​ជឿ​ថា​កើត​ឡើង​ដំ​​បូ​ង​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​។​អាជ្ញាធរ​ជប៉ុន​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​របស់​ខ្លួន​ជៀសវាង​ហ្វូងមនុស្ស ឬ​ចូលរួម​ការជួបជុំ​មិនចាំបាច់​ណាមួយ​។​

​នាវា​Diamond Princess ត្រូវបាន​អាជ្ញាធរ​ជប៉ុន​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ចាប់ពី​ដើមខែ​កុម្ភៈ បន្ទាប់​ពី​អ្នកដំណើរ​របស់​វា​ម្នាក់​ចុះ​នៅ​ហុងកុង​និង​ត្រូវ​បាន​ធ្វើតេស្តិ៍​​ឃើញ​មាន​ផ្ទុក​វីរុស​COVID-19 ។​

​អាម៉េរិក​បានប្រកាស​កា​លពី​ថ្ងៃអាទិត្យ​ថា ជនជាតិ​អាម៉េរិក​នៅក្នុង​នាវា​អាច​ចាកចេញ​និង​វិល​ទៅ​ស្រុក តែ​ពួកគេ​នឹង​ប្រឈម​ការធ្វើ​ចត្តា​ឡី​ស័ក​(​ដាក់​នៅ​​ដាច់​ពី​គេ​)១៤​ថ្ងៃ​ទៀត​នៅ​អាម៉េរិក​។​

​រដ្ឋាភិបាល​មួយចំនួន​ទៀត​ក៏​បាន​ប្រកាស​ផែនការ​ជម្លៀស​ពលរដ្ឋ​របស់​គេ​ចេញពី​នាវា​នេះ​ដែរ​។​

​នាវា Diamond Princess ត្រូវបាន​ធ្វើ​ចត្តា​ឡីស័​កនៅ​ក្រុង​យ៉ូ​កូហា​ម៉ាតាំង​ពីថ្ងៃ​៥​កុម្ភៈ ហើយ​មក​ទល់​ថ្ងៃអាទិត្យ​ទី​១៦​កុម្ភៈ​មនុស្ស​ក្នុង​នាវា​ដែល​ឆ្លង​COVID-19​កើន​ដល់​៣៥៥​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

Diamond Princess បាន​មក​ដល់​ជប៉ុន​កាលពីដើម​ខែ​កុម្ភៈ ជាមួយ​មនុស្ស​ជាង​៣.៧០០​នាក់​មក​ពី​ជាង​៥០​ប្រទេស​។​គិត​មក​ត្រឹម​ថ្ងៃអាទិត្យ មនុស្ស​​ជាង​៣០០​នាក់​បាន​ឆ្លង​វីរុស​និង​អាម៉េរិកចាប់ផ្តើម​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញ​