អាម៉េរិក​​ផ្តល់​លុយ​៩៨​លាន​ដុល្លារ​ដល់​មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា​

754
ចែករម្លែក

​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​បាន​យល់ព្រម​ផ្តល់​ការគាំទ្រ​ហិរញ្ញប្បទាន​ចំនួន​៩៨ លាន​ដុល្លារ​ដល់ លោក​ហ្ស័ន ក្វាយ​ដូ មេដឹកនាំ​បក្សប្រឆាំង​ដែល​ប្រកាស​ខ្លួនឯង​ថា​ជា​ប្រធានា​​ធិបតី​បណ្តោះអាសន្ន​វេ​ណេ​ស៊ុយអេ​ឡានេះ​។ នេះ​បើ​យោង​តាម​ស្ថានទូត​ដែល​ប្រកាស​ខ្លួនឯង​របស់​លោក​ហ្ស័ន ក្វាយ​ដូ នៅ​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​។​

​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​នេះ បាន​និយាយថា កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​អង្គារ​ដោយ លោក​ម៉ាក ហ្គ្រី​ន​រដ្ឋបាល​របស់​អង្គការ​​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​(USAID) និង លោកា​ឡូ​ស វេក​ស្យូ ឯកអគ្គរដ្ឋទូត​វ៉េណេស៊ុយ​អេ​ឡា​ប្រចាំ​នៅ​សហរដ្ឋ​អាម៉េរិក​ក្នុងនាម​តំណាង​ប្រទេស​ទាំង​២​នេះ​” ។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​កត់សម្គាល់​ថា​ជំនួយ​ថ្មី​នេះ ត្រូវ​បាន​បាន​ផ្តល់ឱ្យ​បន្ទាប់​ពី​ការព្រមព្រៀង​ផ្តល់​ជំនួយ​មនុស្សធម៌​ចំនួន​៤៧០ លាន​ដុល្លារ​កាលពី​ពេលមុន​នេះ ឱ្យទៅ​​ក្រុម​របស់​លោក​ហ្ស័ន ក្វាយ​ដូ ។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែម​យ​ថា​”​ការចូលរួម​វិភាគទាន​ជា​រួម​របស់​សហរដ្ឋ​អាម៉េរិក ចំពោះ​បុព្វហេតុ​វ៉េណេស៊ុយ​អេ​ឡា​គឺ​មាន​ចំនួន ៥៦៨ លាន​ដុល្លារ​។​ជំនួយ​ថ្មី​បំផុត​នេះ​​គឺ​ដើម្បី​គាំទ្រ​ដល់​សិទ្ធិមនុស្ស​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​” ។​

​វ៉េណេស៊ុយ​អេ​ឡា​បាន​និង​កំពុង​ប្រឈម​អស្ថិរភាព​សេដ្ឋកិច្ច​និង​នយោបាយ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​។ ស្ថានភាព​កាន់តែ​អាក្រក់ នៅពេលដែល​លោក​ហ្ស័ន ក្វាយ​ដូ ​បានប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​នេះ​កាលពី​ខែ​មករា​ដោយ​ទទួលបាន​ការគាំទ្រ​ពី​សហរដ្ឋ​អាម៉េរិក​និង​ក្រុម​ប្រទេស​សម្ពន្ធមិត្ត​របស់​អាម៉េរិក​។​

​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​និង​ចិន​ក្នុងចំណោម​រដ្ឋ​ដទៃទៀត​នោះ​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

​លោក​ហ្ស័ន ក្វាយ​ដូ មេដឹកនាំ​បក្សប្រឆាំង​ដែល​ប្រកាស​ខ្លួនឯង​ថា​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​វេ​ណេ​ស៊ុយអេ​ឡា​