អាម៉េរិក បង្កើន​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា តាមរយៈ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារជាតិ មេ​ប៉ូលិស មេបញ្ជាការ​កងទ័ព និង​រដ្ឋមន្ត្រី​ការងារ​

353
ចែករម្លែក
  • 1
    Share

ចាប់តាំងពី​ចុងខែ​មីនា​និង​នៅ​ដើមខែ​មេសា​នេះ​យ៉ាងហោចណាស់​ក៏មាន​ថ្នាក់ដឹកនាំ​ជាន់ ខ្ពស់​កម្ពុជា​បួនរូប​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋ អាម៉េរិក​។ ដំណើរ​ទស្សនកិច្ច​ទាំងនេះ គឺជា​ការបង្កើន​ទំនាក់ទំនង​កាន់តែ​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក៏ដូចជា​បង្ហាញ​ពី​នយោបាយ​ការទូត​បើកចំហរ​របស់​កម្ពុជា​។​
​ ​
កាលពី​ចុងខែ​មីនា ឆ្នាំ​២០១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី ការពារជាតិ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទស្សន​កិច្ចការ​ងារ​នៅ​សហរដ្ឋ អាម៉េរិក​។ នោះ​គឺ​ប្រមុខ​ការពារជាតិ​កម្ពុជា​បាន​អញ្ជើញ​ទៅ​ទីស្នាក់ការ​ធំ​របស់​អង្គការ សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក ដើម្បី​បញ្ជាក់​ជាថ្មី​ពី​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​ការបញ្ជូន កងទ័ព​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ​។​
​ ​
ដោយឡែក​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក៏បាន​ដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​អាមេរិក កាលពី​ថ្ងៃទី ០៤-១០ ខែមេសា តាម​ការអញ្ជើញ​របស់​ប៉ូលិស FBI របស់​អាមេរិក​។ ក្នុងអំឡុង​ដំណើរ ទស្សនកិច្ច​នេះ មេ​ប៉ូលិស​កម្ពុជា និង FBI ចុះ​កិច្ចព្រមព្រៀង លើ​អនុស្សារណៈ​យោគ យល់​គ្នា ដើម្បី​រួមគ្នា ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​
​ ​
ជាមួយគ្នានេះ តប​តាម​ការអញ្ជើញ​របស់​មេ​បញ្ជាការ នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ ពិសេស តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋអាមេរិក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព ជើងគោក ក៏បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ព​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សហរដ្ឋ​អាម៉េរិក ចាប់ពី​ថ្ងៃទី​៨ ដល់ទី​១២ ខែមេសា ឆ្នាំ​២០១៩​។​ក្នុង​ដំណើរ​ទស្សន កិច្ច​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​បណ្ឌិត យោធា នៅ​សាលា West Point របស់​អាមេរិក ក៏​នឹងចូលរួម​សិក្ខាសាលា​អន្តរជាតិ ស្តីពី ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក “PASOC 19”​។
​ ​
អំឡុងពេល​ទស្សនកិច្ច​នៅ​អាមេរិក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏​នឹង​ជួប ពិភាក្សា​ការងារ ជាមួយ​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ា​ស៊ី ហ្វិ​ក នៃ​កងទ័ព​សហរដ្ឋអាមេរិក ក្នុង​គោលបំណង រឹតបន្តឹង​ចំណងមិត្តភាព និង​សហ​ប្រតិ ប​ត្តិ​ការ​នៃ​កងទ័ព​ប្រទេស​ទាំងពីរ កម្ពុជា​-​សហរដ្ឋអាមេរិក​។

​ជាមួយគ្នានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយក្រុម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើដំណើរ​ចាក ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ទឹកដី​សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃទី​០៧ ខែមេសា ដើម្បី​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប ១០០​ឆ្នាំ នៃ​ការបង្កើត​អង្គការ​អន្តរជាតិ ខាង​ការងារ និង​ខួប ៥០​ឆ្នាំ​នៃ​សមាជិកភាព​របស់​កម្ពុ​ជា នៅ​អង្គការ​អន្តរជាតិ​ខាង ការងារ​។ ពិធី​ជួបជុំ​នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក​។

​វត្តមាន​រដ្ឋមន្ត្រីក្រសួង​ការងារ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក នាពេលនេះ បង្ហាញថា កម្ពុជា​នៅតែ​ចូលរួម​យ៉ាងសកម្ម ក្នុង​ភាពជា​ដៃគូ​សហ ប្រតិបត្តិការ​ដោយ​ឥត​ងាករេ​ពី​ខ្លឹមសារ​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការងារ​។ ម្យ៉ាងទៀត ខ្លឹមសារ​នៃ​អនុសញ្ញា​អន្តរជាតិ​ទាំងនេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​កម្ពុជា​។

​កម្ពុជា​ធ្លាប់បាន​ជាប់ឆ្នោត​ជា​សមាជិក​ពេញសិទ្ធិ​នៃ​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (Governing Body) ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៧ ហើយ​បាន​ចូលរួម យ៉ាងសកម្ម​ក្នុង​យន្តការ​នេះ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​បាន​បំពេញ​នូវ​កាត​ព្វ កិច្ច​របស់ខ្លួន​ទៅតាម​អនុសញ្ញា ដែល​បានផ្តល់​សច្ចាប័ន​។
​ ​
​យ៉ាងណាក៏ដោយ វត្តមាន​របស់​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា មេ​ប៉ូលិស មេបញ្ជាការ​កងទ័ព រួមទាំង​រដ្ឋមន្ត្រីក្រសួង​ការងារ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដាច់ដោយឡែក​ពីគ្នា​ទៅកាន់ សហរដ្ឋអាមេរិក នាពេលនេះ បានបង្ហាញ​ពី​ការបង្កើន​ទំនាក់ទំនង​កាន់តែ​ល្អ​រវាង​កម្ពុជា និង​អាមេរិក ទោះបី​កន្លងទៅ មជ្ឈដ្ឋាន​ប្រឆាំង​មួយចំនួន ខំ​បំប៉ោង​ថា សហរដ្ឋអាមេរិក បានដាក់​មន្ត្រីជាន់ខ្ពស់​កម្ពុជា ពិសេស​ខាង​មេ​ប៉ូលិស និង​មេបញ្ជាការ​កងទ័ព​កម្ពុ​ជា ចូលក្នុង​បញ្ជីខ្មៅ ហាម​មិន​ឱ្យទៅ​សហរដ្ឋអាមេរិក​។​

​ប៉ុន្តែ​តាមពិត មិន​ដូច្នេះ​ទេ​។ ផ្ទុយទៅវិញ រដ្ឋាភិបាល និង​កងទ័ព​សហរដ្ឋ​អាម៉េរិក នៅតែ​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។ ជាក់ស្តែង​ការអញ្ជើញ​ទៅ​បំពេញ ទស្សនកិច្ច​ផ្លូវការ​របស់​មន្ត្រីជាន់ខ្ពស់​កម្ពុជា ដែលមាន​រដ្ឋមន្ត្រី​ការពារជាតិ មេ​ប៉ូលិស មេបញ្ជាការ​កងទ័ព និង​រដ្ឋមន្ត្រី​ការងារ​។ ពោលគឺ​មកដល់ពេលនេះ កម្ពុជា និង​អាម៉េរិក មិនមាន​បញ្ហា​លើ​ទំនាក់ទំនង​ការទូត ដូច​ការឃោសនា​របស់​ក្រុមប្រឆាំង​នោះទេ​។

​ជារួម កម្ពុជា​បាន​បន្ត​អនុវត្ត​នយោបាយ​បើកចំហរ​ការទូត​ជាមួយ​គ្រប់​ប្រទេស​ជា​មិត្ត ដោយ​មិន​យក​ប្រទេស​ណាមួយ​ជាស​ត្រូវ​ឡើយ​។ គឺ​កម្ពុជា​ក៏ត្រូវ​ជាមួយ​អាមេរិក កម្ពុជា​ក៏ត្រូវ​ជាមួយ​ចិន រួមទាំង​ប្រទេស​ដទៃទៀត លើ​ពិភពលោក​។ នេះ​ជា​នយោបាយ បើកចំហរ​ការទូតរ​បស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​៕ ដោយៈ ម៉េង​ឆៃ​