អាយុ​ក្រោម​៥០​ឆ្នាំ បើ​ចេះ​គន្លឹះ​ទាំងនេះ នឹង​អាច​បង្ការ​ជំងឺមហារីក​ពោះវៀនធំ​បាន​ហើយ​

207
ចែករម្លែក

ជំងឺមហារីក​ពោះវៀនធំ​ជាធម្មតា​មិនត្រូវ​បាន​គេ​រកឃើញថា​ជា​ជំងឺ​កើត​ឡើងលើ​មនុស្ស​វ័យក្មេង​ឡើយ​។ យ៉ាងណាមិញ កាលពី​២០​ឆ្នាំមុន អត្រា​នៃ​ការកើត​ថ្មី និង​ស្លាប់មាន​ការកើនឡើង យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​លើ​មនុស្ស​វ័យក្មេង​អាយុ​ពី ២០ ទៅ ៤៩​ឆ្នាំ​។ ដោយសារតែ​អត្រា​ជំងឺ មហារីក​ពោះវៀនធំ​មានការ​ធ្លាក់ចុះ​ដែរនោះ អ្នកស្រាវជ្រាវ​កំពុងតែ​ស្វែងយល់ថា​ហេតុអ្វី បានជា​វា​កើន​ឡើងលើ​មនុស្ស​វ័យក្មេង​វិញ​។ វា​មិនមាន​ទិន្នន័យ​ច្បាស់លាស់​ពន្យល់​អំពី​ការ កើនឡើង​នេះ​នៅឡើយ ជាពិសេស​មនុស្ស​វ័យក្មេង​បំផុត​តែម្តង​។ ប៉ុន្តែ​ការកើនឡើង​នៃ​អត្រា អ្នក​ធាត់​ជ្រុល និង​របប​អាហារ​អាចជា​កត្តា​ប្រឈមមុខ​ដែរ​។ ហើយ​អ្វីដែល​ច្បាស់លាស់​នោះ គឺ​តម្រូវការ​ការបង្ការ​ជំងឺមហារីក​ពោះវៀនធំ​តែម្តង តាមរយៈ​វិធី​ដូចខាងក្រោម​នេះ​៖

ត្រូវតែ​ខ្វល់ខ្វាយ​អំពី​ការ​ហូរឈាម​តាម​រន្ធ​គូថ​នៅពេល​បន្ទោបង់​

​យើង​មើលឃើញ​អ្នកជំងឺ​វ័យក្មេង​មួយចំនួន​ដែល​ដែល​មិន​ខ្វល់​ពី​រោគសញ្ញា​ដំបូង​ត្រូវបាន​ប្រាប់ថា ពួកគេ​ពិតជា​ក្មេង​ពេក​ហើយ​ក្នុង​ការកើត​ជំ​ងឺំ​ហា​រីក​ពោះវៀនធំ​។ ភាគច្រើន​នៃ​ករណី​ធ្ងន់ ធ្ង​រ​របស់​ជំងឺមហារីក​ពោះវៀនធំ​នេះ​ត្រូវបាន​គេ​មើលឃើញ​លើ​មនុស្ស​វ័យក្មេង​ដែល​ពន្យា​ពេលធ្វើ​រោគ​វិ​និ​ច្ឆ័​ដោយសារតែ​ហេតុផល​មួយ​នេះ​។ មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែមាន​អាកា​រៈ ជំងឺមហារីក​ពោះវៀនធំ​ដូចគ្នា​ទាំងអស់​ឡើយ តែ​ភាគច្រើន​រាល់​អ្វីដែល​ធ្វើ​ឲ្យ​ប្រែប្រួល​ដល់ ការ​បន្ទោបង់​ដូចជា ការហូរ​ឈាម​តាម​រន្ធ​គូថ គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ជាមួយនឹង​អាការ ដូចខាងក្រោម​នេះ​៖

​- ស្លេកស្លាំង (​កង្វះ​គ្រាប់​ឈាមក្រហម​)
– ​មាន​ឈាម​លាយ​ជាមួយនឹង​ការ​បន្ទោបង់​
– ​ឈឺ​ក្នុង​ពោះ ឬ​អាកា​រៈ​ផ្សេងៗ​ទៀត​នៃ​ការស្ទះ​ពោះវៀន​។​
– ​ករណី​ដែល​ហូរឈាម​តាម​លាមក​នេះ​ច្រើនតែ​ត្រូវបាន​គេ​យល់ឃើញថា ជា​ជំងឺ​ឬ​ស​ដូង​បាត ប៉ុន្តែ​ដើម្បី​ច្បាស់​គ្មានអ្វី​អាច​ធ្វើបាន​ក្រៅពី​ឲ្យ​ពេទ្យ​ពិនិត្យ​ឡើយ​។

យល់ដឹង​អំពី​ការប្រឈមមុខ និង​ប្រវត្តិ​គ្រួសារ​

​ជាធម្មតា​អ្នក​ដែល​មិនមាន​អាកា​រៈ​នៅ​ដំណាក់កាល​ភ្លាមៗ​គឺ​តែងតែ​ងាយស្រួល​ព្យាបាល ជាង​។ ហេតុដូច្នេះ​ហើយ​វា​ពិតជា​រឿង​សំខាន់​ដែល​ត្រូវ​សម្គាល់​ឲ្យ​ដឹង​អំពី​អ្វី​ទៅ​ដែលជា​កត្តា ប្រឈម​នឹង​ជំងឺ​នេះ​។ ការពិនិត្យ​សុខភាព​ប្រហែលជា​ដំបូន្មាន​ដ៏​ល្អ​មួយ​សម្រាប់​យុវជន​វ័យក្មេង ដែលមាន​ការប្រឈមមុខ​ខ្ពស់​ហើយ​។​គ្រូពេទ្យ​អាច​នឹង​ជួយ​វាយតម្លៃ​ការប្រឈមមុខ​របស់​អ្នក បាន ជាពិសេស​អ្នក​ដែលមាន​ប្រវត្តិ​គ្រួសារ​ធ្លាប់មាន​ជំងឺ​នេះ​តែម្តង​។

កុំ​ខ្លាច​និយាយ​ជាមួយ​គ្រូពេទ្យ និង​ការធ្វើ​តេស្ត​សុខភាព​

​ចូរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​អ្នក​ឲ្យ​មែនទែន​ទោះបីជា​អ្នក​ទើបតែ​អាយុ​ខ្ទង់​២០​ឆ្នាំ ក៏ដោយ ជាពិសេស​នៅពេលដែល​អ្នក​យល់ថា​ខ្លួនឯង​គ្មានអ្វី​កើតឡើង​សោះតែ​ម្តង​។ រឿងនេះ គួរតែមាន​ការបង្កើត​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អ្នក​អាច​ពិភាក្សាគ្នា​អំពី​អា​ការៈមិន​ធម្មតា ព្រមទាំង​ពេលនា​ដែល​អ្នក​គួរតែ​ពិនិត្យ​រកមើល​ជំងឺ​មហារីក​ពោះវៀនធំ​។ យ៉ាងណាមិញ​គេ​ច្រើនតែ​ណែនាំ​ឲ្យ​មនុស្ស​យើង​ចាប់ផ្តើម​ធ្វើតេស្ត​ដោយ​ការឆ្លុះ​ពោះវៀនធំ នៅ​អាយុ​៥០​ឆ្នាំ​។ ប៉ុន្តែ​ថ្មីៗ​នេះ American Cancer Society បាន​ណែនាំ​ឲ្យ​ចាប់ផ្តើម​នៅ​អាយុ ៤៥​ឆ្នាំ​វិញ​។

ញ៉ាំ​អាហារ​ផ្តល់​សុខភាព ហាត់ប្រាណ និង​ឈប់​ជក់បារី​

​បន្លែ និង​ផ្លែឈើ​ស្រស់ ព្រមទាំង​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ព្រមទាំង​ការហាត់​ប្រាណ ទៀងទាត់​នឹង​អាចជួយ​ថែរក្សា​ពោះវៀន​ឲ្យ​មាន​សុខ​ភាពល្អ​បាន​។​អ្នកជំនាញ​នៅតែមាន​រឿង ច្រើន​ដែល​ត្រូវ​សិក្សា​អំពី​របៀប​ដែល​របៀប​រស់នៅ​មាន​ឥទ្ធិពល​ទៅលើ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ​។ ប៉ុន្តែ​គេ​បាន​ណែនាំ​ថា យុវជន​វ័យក្មេង​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់ ក្រហម និង​អាហារ​កៃ​ឆ្នៃ​៕ ដោយៈ health.com.kh