អាយុ​ច្រើន​ហើយ ​ឲ្យ​តែ​ហ៊ាន​ស្រវឹង​ខ្លាំង អ្នកនឹង​ឆាប់​…​ហើយ​!

300
ចែករម្លែក
  • 3
    Shares

​អ្នក​ប្រហែលជា​ធ្លាប់​ដឹង​រួចមកហើយ​អំពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ប៉ុន្តែ​អ្នក​ពិតជា​មិនអាច​គ្រប់គ្រងវា​បានឡើយ​ដោយសារតែ​សព្វថ្ងៃនេះ សូម្បីតែ​ក្មេងៗ​អាយុ ១៨​ឆ្នាំ​ក៏​ចេះ​ផឹក​ដែរ​។

​បើ​យើង​និយាយ​បក​ទៅ​កាលពីមុន​វិញ បើសិនជា​អ្នក​នៅ​ក្មេង ហើយ​ញ៉ាំ​គ្រឿង​ស្រវឹង​រហូតដល់ស្រវឹង​អ្នក​ប្រហែលជា​អាច​ភ្ញាក់ឡើង​នៅពេល​ព្រឹក​មាន​អារម្មណ៍​ស្រស់ស្រាយ​ ហើយ​អាច​ទៅ​រៀនបាន​ធម្មតា​។ ប៉ុន្តែ​ឥឡូវនេះ​បើសិនជា​អ្នក​ហ៊ាន​តែ​សាក​ដូច​ពីមុន ​អ្នក​ពិតជា​មិនអាច​ភ្ញាក់​មក​ស្រួលខ្លួន​ទេ ហើយក៏​ទំនងជា​ធ្វើការ​មិនបាន​នៅ​ថ្ងៃ​បន្ទាប់​ទៀតផង​។

នេះ​ដោយសារតែ​ហេតុផល​ដូចខាងក្រោម​នេះឯង​៖

​ថ្លើម​អាយុ​កាន់តែច្រើន កាន់តែ​ពិបាក​បន្សាប​ភាពស្រវឹង​
ធម្មតា​កាលណា​អាយុ​កាន់តែច្រើន​ សមត្ថភាពរ​បស់​រាងកាយ​ក្នុងការ​ស្រួលបួល​ពី​បញ្ហា​គ្រប់យ៉ាងក៏​អា​ចរង​ការប៉ះពាល់​ដែរ​។ រឿងនេះ​មិន​ខុសគ្នា​នឹង​ការបាក់​ឆ្អឹង និង​ផ្តាសាយ​នោះទេ​។ នៅពេល​រាងកាយ​បញ្ចូល​គ្រឿង​ស្រវឹង​ច្រើន វា​ក៏​មិនមាន​កន្លែង​ណា​ដែល​ពិសេស​សម្រាប់​បន្សាប​វា​ដែរ ដូច្នេះ​មានតែ​ថ្លើម​ទេ​ទើប​ទទួលខុសត្រូវ​ច្រោះ​ជាតិពុល​មួយ​នេះ​ចេញ​។ ប៉ុន្តែ​ដល់ពេល​អាយុ​ច្រើន ថ្លើម​ក៏​អាយុ​ច្រើន​តាម​គ្នា​ដែរ ដូច្នេះ​សមត្ថភាព​របស់​វា​ក៏​ថយចុះ​តាម​គ្នា​ថែមទៀត​។ យ៉ាងណាមិញ ជាតិពុល​ដែល​ថ្លើម​បំ​ប្លែង​បាន​អាច​នឹង​បង្ក​ឲ្យ​មាន​អាកា​រ​ចង្អោរ វិលមុខ វង្វេងវង្វាន់ និង​ឈឺក្បាល​ធ្ងន់ធ្ងរ​។

​ការ​ស្រវឹង​មិនមែនជា​វិធី​ដោះស្រាយ​ស្ត្រេ​ស​ទេ តែ​វា​នឹងធ្វើ​ឲ្យ​ស្ត្រេ​ស​លើស​ដើម​
ហេតុផល​ញឹកញាប់​មួយ​និយាយថា ​មនុស្ស​យើង​ស្ត្រេ​ស​កាន់តែច្រើន​គឺ​នៅ​វ័យកណ្តាល ព្រោះ​ត្រូវការរក​លុយចិញ្ចឹម​គ្រួសារ ឬ​រក​ការងារ​ធ្វើ​។ ស្ត្រេ​សអា​ចនឹង​នាំ​ឲ្យ​បង្កើន​ការផលិត​អ័រម៉ូន Cortisol ច្រើន​លើសលុប ដែល​អាច​រំខាន​ដល់​រាងកាយ​បាន​។ នៅពេល​រាងកាយ​អស់កម្លាំង​ដោយ សារ​តែ​ស្ត្រេ​សរួច វា​នឹង​ពិបាក​ក្នុងការ​ទប់ទល់​ជាតិពុល​បានមកពី​ការ​ស្រវឹង​ថែមទៀត​។

កាលណា​ញ៉ាំ​គ្រឿង​ស្រវឹង​កាន់តែច្រើន រាងកាយ​នឹង​ផលិត​ខ្លាញ់​កាន់តែច្រើន​
​ការ​ស្រវឹង​នឹងធ្វើ​ទុក្ខ​កាន់តែខ្លាំង​នៅពេល​អាយុ​ច្រើន ដោយសារតែ​វា​នឹងធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​កាន់តែ​ច្រើន​។ រឿងនេះ​ចង់​និយាយ​ផ្ទុយ​ទៅ​ជំនឿ​មួយ​ដែល​និយាយថា ​កាលណា​ញ៉ាំ​គ្រឿង​ស្រវឹង​កាន់តែ​ច្រើន កាន់តែ​កើត​ខ្លាញ់​។ អ្វីដែល​ជាការ​ពិត​នោះ​គឺថា កាលណា​រាងកាយ​មាន​ជាតិ​ខ្លាញ់​ច្រើន ឬ​ខ្លាញ់​ក្រោម​ស្បែក​ច្រើន វា​នឹង​ក្លាយទៅជា​កន្លែង​សម្រាប់​ស្តុក​ទុក​គ្រឿង​ស្រវឹង​ទាំងនោះ ដែល​វា​មិន​ត្រូវបាន​បំ​ប្លែង​ចោល​នោះទេ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​អ្នក​ស្រវឹង​តាំងពី​យប់​ហើយ ដល់​ស្អែក​នៅតែ​មិនទាន់​ស្វាង​ទៀត​៕ ដោយ​: health.com.kh /Ha