អាយុ​ជាង ៧០​ឆ្នាំ ត្រដរ​វ៉ៃ​ថ្មភ្នំ​លក់​ទាំង​ភ្នែក​ពិការ ដើម្បី​ជីវភាព​គ្រួសារ និង​ចិញ្ចឹម​ចៅ​

653

​ក្នុង​វ័យ​ប្រមាណ​ជាង​៧០​ឆ្នាំ​ប្លាយ លោកយាយ ម៉ក់ រាំ រស់នៅ​ភូមិ​ជន្លាត់ដៃ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ នៅតែ​ប្រឹងប្រែង​វាយ​ថ្មភ្នំ​លក់​ទាំង​ពិការភ្នែក​ម្ខាង ដើម្បី​ទទួលបាន​កម្រៃ​ខ្លះ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ចិញ្ចឹម​ចៅ​តូច​មូ​យ​នៅក្នុង​បន្ទុក​ថែមទៀត​។​

​ក្រោម​កំដៅថ្ងៃ​ក្ដៅហែង លោកយាយ​បាន​ប្រាប់ថា លោក​បាន​ប្រក​បរបរ​នេះ​តាំងពី​ដឹងក្ដី​មកម្ល៉េះ សូម្បីតែ​ក្នុងសម័យ​ប៉ុលពត​ក៏​វាយ​ថ្មភ្នំ​នេះដែរ​។ ថ្លែង​ក្នុង​ទឹកមុខ​ស្រងូតស្រងាត់​លោកយាយ​បញ្ជាក់ថា​លោកយាយ​វាយ​ថ្មភ្នំ​លក់​ទាំង​ភ្នែក​ពិការ​ម្ខាង​មើល​មិន​ច្បាស់ មិន​ស្គាល់​កូន​ឬ​ប្ដី​នោះទេ លុះត្រាតែ​មកដល់​កៀក​ទើប​ស្គាល់​។ បន្ថែម​លើ​នេះ លោកយាយ​ក៏​ធ្លាប់​ធ្លាក់​ពីលើ​រទេះ​បាក់​ឆ្អឹងត្រគាក​ផងដែរ ប៉ុន្តែ​ដោយសារតែ​គ្មាន​របរ​ផ្សេង ទើប​នៅតែ​បន្តរ​បរវាយ​ថ្មភ្នំ​នេះ​ទៅ​។​

​យ៉ាងហោចណាស់ ពីរ​នាក់​តា និង​យាយ ត្រូវការ​ពេល​បី​ទៅ​បួន​ថ្ងៃ ដើម្បី​អាច​វាយ​ថ្ម​បាន​ប្រហែល​មួយ​កូន​ឡានតូច ឬ​ឡាន​មួយ​តោន​កន្លះ ហើយ​អាច​លក់បាន​ក្នុង​កម្រៃ​ត្រឹម​ប្រាំ​ទៅ​ប្រាំមួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ​៕
​អត្ថបទ​៖Sabay​