អ្នកបើកបរម្នាក់ត្រូវបានគេចាត់ទុកថា “មនុស្សអាយុថ្លៃបំផុតក្នុងលោក” បន្ទាប់ពីកង់ នៃរថយន្តដឹកទំនិញធុនធំដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នាបានរបូតប៉ើងទៅបុកចំដំបូលរថយន្តរបស់គាត់ពេញទំហឹង បណ្តាលឱ្យកំពិតដំបូលខ្ទេចយ៉ាងរន្ធត់ ប៉ុន្តែគាត់ នៅតែអាចបើកអែបចូលខាង ហើយដើរចេញពីរថយន្តដោយគ្រាន់តែរបួសតិចតួចស្ទើរ មិនគួរឱ្យជឿ។
កង់រថយន្តបានហោះបុកទម្លុះរថយន្តពើហ្សូ (Peugeot) ពណ៌សរបស់គាត់នៅជិតទីក្រុង ឡីលែន (Leyland) សង្កាត់លែនខាសៀ (Lancashire) ប្រទេសអង់គ្លេស កាលពីពេល ថ្មីៗនេះ បណ្តាលឱ្យកៅអង្គុយរបស់កូនប្រុសគាត់បាក់ខ្ទេចហើយទើរនៅចន្លោះកៅអី អ្នកតៃកុង និងកៅអីអ្នករួមដំណើរខាងមុខ។
នៅថ្ងៃកើតហេតុ កូនប្រុសតូចរបស់បុរសអ្នកបើកបរខាងលើបានសុំមកជាមួយឪពុកដែរ ប៉ុន្តែសំណាងមិនបានមកវិញ កុំអីចប់បាត់។
តោះ! បើចង់ជ្រាបកាន់តែច្បាស់ថា តើរថយន្តរបស់គាត់ខូចខាតធ្ងន់កម្រិតណាសូមមើលរូបភាពខាងក្រោមទាំងអស់គ្នា៕