អាយុ​ទើប ៩ ឆ្នាំ​ហ៊ាន​លួច​រថយន្ត​ម្ដាយ​បើក​លេង លទ្ធផល​បុក​រះ​រថយន្ត ១០ គ្រឿង​

1009
ចែករម្លែក

ក្មេងប្រុស​អាយុ ៩ ឆ្នាំ​ម្នា​ក់នៅ​ក្រុង​ឌែ​ជឺ​ន (Daejeon) ប្រទេស​កូរ៉េខាងត្បូង​បាន​លួច​រថយន្ត របស់​ម្ដាយ​បើក​លេង​ក្នុង​ចម្ងាយ​ផ្លូវ​ជិត ៧ គីឡូម៉ែត្រ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះហើយ​ក៏​រេ​ចង្កូត បុក​រថយន្ត​ជា​បន្តបន្ទាប់​អស់ ១០ គ្រឿង​។ នេះ​ជា​ករណី​ទី​២ ហើយ​ដែល​ក្មេង​តូច​លួច​រថយន្ត ឪពុកម្តាយ​បើក​លេង​នៅ​ប្រទេស​កូរ៉េ ក្នុង​រយៈពេល​តែមួយ​សប្តាហ៍​សោះ​។​

​ក្មេង​នេះ​បាន​បើករថយន្ត​ចេញពីផ្ទះ​ទៅ​កន្លែង ដែល​រូបគេ​ធ្លាប់​ទៅជា​មួយ​ម្តាយ​។​ជា​លទ្ធផល បាន​បុក​រថយន្ត​អស់​ពីមួយ​ទៅមួយ​សរុប ១០ គ្រឿង ទម្រាំ​តែ​ប៉ូលិស​ឃាត់​ជាប់​បន្ទាប់ពី​ចេញពីផ្ទះ បាន​មួយ​ម៉ោង​។ តែ​ជា​សំណាងល្អ គ្មាន​អ្នករងរបួស ឬ​ស្លាប់​។​

​តាម​ការសន្និដ្ឋាន​រប​ស់​ប៉ូលិស ក្មេងប្រុស​នេះ​ប្រហែលជា​លួច​យក​កូនសោ​រថយន្ត ខណៈ​ម្ដាយ​មិន បាន​ចាប់អារម្មណ៍ ហើយ​បាន​បើករថយន្ត​ចេញពី​ចំណត​ក្រោម​ដី​នៃ​អគារ​អា​ផាត​មិនដែល​ពួកគេ រស់នៅ​។

​បន្ទាប់ពី​ចាប់អារម្មណ៍​ដឹងថា កូនប្រុស​របស់ខ្លួន​បាន​បាត់​ខ្លួន​ជាមួយនឹង​កូនសោរ​រថយន្ត ម្ដាយ​បាន​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​ប៉ូលិស​ភ្លាមៗ​។ បន្ទាប់ពី​ឃាត់​ជាប់​ក្មេងប្រុស​នេះ​បាន​ប្រាប់ ប៉ូលិស​ថា រូបគេ​រៀន​បើកបរ​តាម​វីដេអូ​ហ្គេម និង​ការស្រាវជ្រាវ​តាម​អ៊ិន​ធឺ​ណិ​ត​។​

​ទោះជា​យ៉ាងណា​ក៏ដោយចុះ​ពេលនេះ​ឪពុកម្តាយ​របស់​ក្មេងប្រុស​នេះ​អាច​ប្រឈម​ពាក្យបណ្តឹង រដ្ឋប្បវេណី ពីព្រោះ​នៅក្នុង​ប្រទេស​នេះ ក្មេង​អាយុ ៩​ឆ្នាំ​ចុះក្រោម​មិន​ប្រឈម​ទោស​ព្រហ្មទណ្ឌ នោះទេ​៕ ប្រែ​សម្រួល​: ខុម​