អាយុ​១១​ឆ្នាំ រាងកាយ​ដូច​មនុស្ស​អាយុ​៧០-៨០​ឆ្នាំ តែ​អ្នកគាំទ្រ​អស់​ស្ទះ​

3743
ចែករម្លែក
  • 27
    Shares

អាដាលៀ រ៉ូស(ADALIA Rose )មានបញ្ហាហ្សែនដែលពន្លឿនដំណើរការវ័យចាស់ តែនាងមិនបណ្តោយអោយវាបញ្ចប់ជីវិតរបស់នាងទេ។តារាវ័យ១១ឆ្នាំនេះ បានក្លាយជាអ្នកមានអ្នកគាំទ្រច្រើនតាមបណ្តាញសង្គម ទោះជារងជម្ងឺចាស់មនុស្សអាយុក្តី។

អាដាលៀ រ៉ូស មកពីក្រុងអូស្ទីន រដ្ឋតិចសាស់ ប្រមូលបានការចូលទស្សនាជិត១៧០លានដងនៅលើYouTube និងការចុចlikeលើហ្វេសប៊ុកជាង១៣លានសំរាប់វិដេអូកំប្លែងសើចរបស់នាង។

អាដាលៀ មានជម្ងឺHutchinson ជាបញ្ហាហ្សែនដែលនាំអោយមនុស្សចាស់មុនអាយុខ្លាំង ហើយវាកើតមានលើមនុស្សមិនដល់៥០០នាក់ទេនៅទូទាំងពិភពលោក។

ក្រៅពីធ្វើអោយរាងកាយចាស់ ជម្ងឺនេះក៏បណ្តាលអោយតឿ ខ្វះខ្លាញ់និងសាច់ដុំ ជ្រុះសក់ ឡើងសរសៃ សម្លេងខ្ពស់និងឈឺសន្លាក់។

ម្តាយរបស់អាដាលៀបានអោយដឹងថា ពេលអាដាលៀកើត នាងមើលទៅដូចក្មេងអាយុ១ខែ ។រោគនេះទំនងជាបានចាប់ផ្តើមនៅពេលនាងអាយុ៣ខែ ពេលសក់របស់អាដាលៀ ចាប់ផ្តើមជ្រុះ និងសរសៃចាប់ផ្តើមផុសឡើង៕ដោយ៖វាសនា

តារាYouTube អាដាលៀ រ៉ូស ថតជាមួយគ្រួសារនិងថតជាមួយ iPhoneរបស់នាងនៅផ្ទះក្នុងក្រុងអូស្ទីន