អាយ​ដល តូច ឈូ​ឈូ ត្រៀម​លេចមុខ ជា​តារាចម្រៀង ឱ្យ​ផលិតកម្ម​មួយ​

881
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង កុមារី អាង សុជាតា ហៅ ឈូ​ឈូ ស្ងាត់ៗ​ត្រៀមខ្លួន​ជា​តារាចម្រៀង ប្រចាំ​ឱ្យ​ផលិតកម្ម​មួយ និង​មាន​បទ Original Song នឹង​ចេញ​នាពេល​ឆាប់​នេះៗ​។​

​អ្នក​ម្តាយ​របស់​នាង គឺ​អ្នកនាង សឿង ផាន់​ផា​ភួង បាន​ប្រាប់ថា កុមារី ឈូ​ឈូ ដែលជា តារា​សម្តែង​កូនក្មេង ល្បី​ពូកែ​លេង​កំសត់ និង​តួ​កាច​សម​នោះ នឹង​ត្រៀម​មាន​បទ​ចម្រៀង ផ្ទាល់ នាពេល​ខាងមុខនេះ សម្រាប់​ឱ្យ​ផលិតកម្ម​មួយ រយៈពេល​២​ឆ្នាំ​។

​តាម​ការបញ្ជាក់​ពី​អ្នក​ម្តាយ ដែលជា​តារា​សិច​ស៊ី​មួយរូប​ផងដែរ​នោះ បានឱ្យដឹងថា ឈូ​ឈូ ក្រោយ​ព្រមព្រៀងគ្នា និង ឯកភាព បានសម្រេច​ចុះ​កុងត្រា​ធ្វើ​តារាចម្រៀង រយៈពេល ២ ឆ្នាំ ឱ្យ​ផលិត​កម្មបង​ភ្លើង ដែលជា​ផលិតកម្ម​របស់​នាយ ភ្លើង អ្នកដឹកនាំ សម្តែង ជា​តារា​សម្តែង​។ ការ​ក្លាយខ្លួនជា​តារាចម្រៀងរ​បស់​អាយ​ដល​តូច​នេះ​នឹងមិន ប៉ះពាល់​ដល់​ការងារ​សម្តែង និង​ការសិក្សារ​នោះទេ​។

​នាង​ក៏​សង្ឃឹម និង​សំណូមពរ​ដល់​មហាជន និង​អ្នកគាំទ្រ មេត្តា​គាំទ្រ​នូវ​ស្នាដៃ​ថ្មី​របស់ ឈូ​ឈូ ដែល​នឹងមាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​៕ ដោយ​៖ បូ​រិ​ន​