អារាម​ដែល​បាត់ស្រមោល​កាលពី ២០ ឆ្នាំមុន​ស្រាប់តែ​ផុស​ឡើង ផ្អើល​ពុទ្ធបរិស័ទ​ទៅ គោរពបូជា​

380
ចែករម្លែក

តើ​វា​ជា​អព្ភូតហេតុ​អស្ចារ្យ ឬ​យ៉ាងណា ដែល​អារាម​ព្រះពុទ្ធសាសនា​មួយកន្លែង​បាត់ ស្រមោល​កាលពី ២០ ឆ្នាំ​ស្រាប់តែ​ផុស​ឡើង​កាលពីពេល​ថ្មីៗ​នេះ បង្ក​ការភ្ញាក់ផ្អើល ធ្វើឱ្យ​ពុទ្ធបរិស័ទ​រាប់ម៉ឺន​សែន​នាក់​រួមទាំង​ព្រះសង្ឃ​ផង​នាំគ្នា​ទៅ​គោរពបូជា​។

​ទោះជា​យ៉ាងណា យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានឱ្យដឹងថា វា​មិនមែនជា​អព្ភូត​ចម្លែក អ្វី​នោះទេ ពោលគឺ​វត្ត​ណង បួ យ៉ៃ (Wat Nong Bua Yai) ដែល​ស្ថិតនៅ​ក្នុងប្រទេស​ថៃ ភាគ​កណ្ដាល​នេះ​បាន​លិច​បាត់ទៅ​ក្នុង​ទឹក​ដោយសារតែ​ការបង្កើត​ទំនប់​អាង​ស្តុក​ទឹក​។

​វត្ត​នេះ​បាន​ផុស​បង្ហាញខ្លួន​ឡើងវិញ​កាលពីពេល​ថ្មីៗ ខណៈ​ប្រទេស​ថៃ ជួប​គ្រោះ​រាំង ស្ងួត​ធ្ងន់ធ្ងរ​ដែល​បណ្តាលឱ្យ​អាង​ស្តុក​ទឹក​ខាងលើ​ស្រក​ខ្លាំង​។ សូមបញ្ជាក់ថា វត្ត​នេះ ក៏បាន​ប្រាកដ​ឡើងវិញ​ម្ដង​ដែរ​កាលពី​ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​គ្រោះរាំងស្ងួត​៕ ប្រែ​សម្រួលៈ​ខុម​