អាល្លឺម៉ង់​និង​អូទ្រីស​ប្រកា​អាសន្ន​ខណៈ​ព្រិល​ធ្លាក់​កំពស់​ត្រឹម​ក សម្លាប់​មនុស្ស​ជាង​ម្ភៃ​នាក់​នៅ​ទូទាំង​អឺរ៉ុប​

649
ចែករម្លែក

​ស្ថានភាព​គ្រាអាសន្ន​ត្រូវបាន​ប្រកាស​នៅ​ផ្នែក​ខ្លះ​នៃ​ទ្វីបអឺរ៉ុប​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​១២​មករា ក្រោយពី​ចំនួន​មនុស្ស​ស្លាប់​ដោយ​ការធ្លាក់​ព្រិល​ទឹកកក​ដ៏​អាក្រក់​បំផុត​ក្នុង​​រយៈពេល​៣០​ឆ្នាំ​មកនេះ បាន​ឡើងដល់​ជាង​២០​នាក់​។​

​រថក្រោះ​ដែល​អាចធ្វើ​ដំណើរ​លើទឹក​កក​និង​ទាហាន​ត្រូវបាន​បញ្ជូន​ចេញ​ដើម្បី​ធ្វើ​ការងារ​ជួយសង្គ្រោះ​ម្ចាស់ផ្ទះ​ចេញពី​ព្រិល​ដែល​ធ្លាក់​កំពស់​ត្រឹម​ក​មនុស្ស​ដែល​បាន​កប់​​ផ្ទះ​និង​រថយន្ត​នៅ​អាល្លឺម៉ង់​និង​អូទ្រីស​។​

​អ្នកជិះ​ស្គី​អាល្លឺម៉ង់​៣​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​ដោយ​ការបាក់​ទឹកកក​សង្កត់​នៅ​ភ្នំ​អាល់​ប្រទេស​អូទ្រីស និង​ជន​ទី​៤​កំពុង​បាត់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។​

​ការស្លាប់​ដោយ​ការបាក់​ទឹកកក​សង្កត់​បានសម្លាប់​មនុស្ស​យ៉ាងតិច​២៧​នាក់​នៅ​ផ្នែក​ផ្សេងៗ​នៃ​ទ្វីបអឺរ៉ុប​នៅ​ខែ​នេះ​។​

​នៅ​ស្វី​ស ការបាក់​ព្រិល​ទឹកកក​ដ៏​ធំ​មួយ​បាន​វាយប្រហារ​សណ្ឋាគារ​មួយ ដោយ​បណ្តាលអោយ​របួស​មនុស្ស​៣​នាក់​៕​ដោយ​៖​វាសនា​

​ផ្នែក​ជាច្រើន​នៃ​អឺរ៉ុប ត្រូវបាន​ធ្វើអោយ​ជាប់គាំង​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ដោយសារ​ព្រិល​កាត់ផ្តាច់​ផ្លូវ​នៅតាម​ភូមិ​តំបន់ភ្នំ​ឆ្ងាយៗ​និង​រំខាន​ការធ្វើ​ចរាចរណ៍​

​ក្រុម​សង្គ្រោះ​និង​ប៉ូលិស ចូក​ទឹកកក​ចេញពី​ដំបូលផ្ទះ​នៅ​អាល្លឺម៉ង់ និង​យក​ម្ចាស់ផ្ទះ​ចេញពីផ្ទះ​ដែល​គ្រប់​ដោយ​ទឹកកក​

#