អាល្លឺម៉ង់ បារាំង និងអង់គ្លេស កាលពីថ្ងៃពុធទី១៣វិច្ឆិកាបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងរាប់សិបគ្រាប់ដោយកូរ៉េខាងជើង ចាប់តាំងពីខែឧសភានិងបានជំរុញឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងចូលរួម”ការចរចាប្រកបដោយអត្ថន័យ”ជាមួយសហរដ្ឋអាម៉េរិកស្តីពីកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន។
ប្រទេសអ៊ឺរ៉ុបទាំង៣នេះបាននិយាយថា ការបាញ់សាកល្បងដែលរួមទាំងអ្វីដែលដូចជាមីស៊ីលរយៈចម្ងាយមធ្យមដែលបាញ់ចេញពីក្រោមទឹកនោះធ្វើឱ្យប៉ះពាលខ្លាំងដល់សន្តិសុខក្នុងតំបន់និងរំលោភសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានអនុម័តជាឯកច្ឆន្ទ។
ប្រទេសទាំង៣នេះបានចេញសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ លោកគ្រីស្តូប ហឺសជិន បានធ្វើសេចក្តីសង្ខេបជូនដល់ក្រុមប្រឹក្សានេះស្តីពីការអនុវត្តទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។
ប្រទេសទាំង៣នេះបានជំរុញកូរ៉េខាងជើងឱ្យចាត់វិធានការជាក់ស្តែងនៅក្នុងកិច្ចពិចរចាថ្មី ជាមួយសហរដ្ឋអាម៉េរិកដើម្បីបោះបង់ចោលទាំងស្រុងនូរាល់អាវុធដ៏ប្រល័យ និងបំផ្លាញទ្រង់ទ្រាយធំនិងកម្មវិធីមីស៊ីលផ្លោង។
កូរ៉េខាងជើងបានបង្កើនការបាញ់សាកល្បងមីស៊ីលរបស់ខ្លួននៅក្នុងប៉ុន្មានខែថ្មីៗនេះហើយក្រុមអ្នកជំនាញនិយាយថាការបាញ់ទាំងនេះគឺទំនងជាបន្តធ្វើជាមធ្យោបាយមួយដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឱ្យឆ្លើយតបទៅនឹងការទាមទាររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងចំពោះសំណើថ្មីដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវកិច្ចការទូតអំពីជំនួបចរចាអំពីអាវុធនុយក្លេអ៊ែរនៅចុងខែធ្នូនេះ៕ ដោយ៖សុខា/sn
លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន ស្ថិតនៅក្នុងជំនួបចរចានៅសិង្ហបុរី កាលពីឆ្នាំ២០១៨