អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា​នឹងមាន​បញ្ហាលំបាក​ក្នុងការ​ជំនួស​តំណែង​របស់​ឌី​អេ​ហ្គោ កូ​ស្តា​

647

​ម៉ៃ​ឃើ​ល អូ​វិ​ន (Michael Owen) អតីត​កីឡាករ​ឆ្នើម​នៅ ព្រី​មី​ញ៉េ​លី​កមាន ការសង្ស័យថា តើ​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា​(Alvaro Morata) គឺ​ពិតជា​កីឡាករ ដែល​អាច​ជំនួស ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) នៅ​ឆេ​ល​ស៊ី​មែន ឬ​យ៉ាងណា ។​

​ឆេ​ល​ស៊ី​បាន​ចំណាយ​ប្រាក់​យ៉ាង ច្រើន ដើម្បី​នាំយក ម៉ូ​រ៉ា​តា ពី​ក្លឹប Real Madrid បន្ទាប់ពី​គ្រូបង្វឹក បាន​ប្រាប់ កូ​ស្តា ថា លោក​លែង​ត្រូវការ​កីឡាករ​រូបនេះ ទៀតហើយ បើទោះបីជា​អាច​រកបាន​២០ គ្រាប់​កាលពី​រដូវ​កាល​មុន​ជួយ​ឱ្យ តោ​ខៀវ​ឆេ​ល​ស៊ី​លើក​ពាន​ជើងឯក ។​
​ ​
​ប៉ុន្តែ អូ​វិ​ន ដែល​រកបាន​១៥០ គ្រាប់​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង ជា​កីឡាករ​រកបាន​គ្រាប់​បាល់ ច្រើន​បំផុត ទី​៥​របស់​អង់គ្លេស​នោះ គិតថា ម៉ូ​រ៉ា​តា អាច​នឹង​ពិបាក​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង ទម្រង់​លេង​នៅ​អង់គ្លេស ។​
​ ​
​អូ​វិ​ន បាន​និយាយថា​” ខ្ញុំ​មាន ចម្ងល់​ជុំវិញ ម៉ូ​រ៉ា​តា ។ គាត់​ធ្វើ​បានល្អ​នៅ អ៊ីតាលី ប៉ុន្តែ​គាត់​មិនមែន ជា​ជម្រើស ទី​១​ទេ​នៅ​ក្លិប Real Madrid ។ អូ​វិ​ន បន្តថា “​ប្រាកដ​ណាស់ គាត់​គឺជា​កីឡាករ ល្អ ប៉ុន្តែ​គាត់​មិនដែល​លេង​នៅ​ក្រប ខ័​ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ពីមុន ដែល​អាចជា កត្តា​ពិបាក​សម្រាប់​គាត់​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី ថ្ងៃ ទី​២​ខែសីហា​ឆ្នាំ​២០១៧​បាន ឱ្យដឹងថា ម៉ូ​រ៉ា​តា រកបាន​១៥​គ្រាប់ សម្រាប់​ការបង្ហាញ​មុខតែ​១៤​លើក សម្រាប់​ក្លឹប Real Madrid កាលពី​រដូវ កាល​មុន ប៉ុន្តែ​មិនអាច​ដណ្តើម​តំណែង ជម្រើស​ទី​១​របស់​ខ្សែប្រយុទ្ធ ការី​ម បេន​ហ្សេ​ម៉ា (Karim Benzema) បានទេ បើទោះបីជា​រកបាន​គ្រាប់​បាល់​ច្រើនជាង កីឡាករ​បារាំង​រូបនេះ​ក៏ដោយ ៕ ប្រែ​សម្រួល​៖ ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា