អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា ៖ គ្រាប់​បាល់​ដំបូង​យកឈ្នះ​ក្រុម Arsenal ផ្តល់​កម្លាំងចិត្ត​បន្ថែម​

713
ចែករម្លែក

​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) បាន​សារភាពថា ខ្លួន​បាន​សម្រាល​បន្ទុក​ច្រើន មែនទែន បន្ទាប់ពី​បញ្ចប់​ការខកខាន​មិនបានរ​ក​គ្រាប់​បាល់​រយៈពេល​បួន​ខែ​មកនេះ​។​
​ ​
​ម៉ូ​រ៉ា​តា រកបាន​គ្រាប់​បាល់​ដំបូង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក និង​ជួយ​ក្រុម​ឆេ​ល​ស៊ី​យកឈ្នះ​ក្រុម Arsenal ហើយ​កីឡាករ​រូបនេះ​សង្ឃឹមថា នេះ​គឺជា​សញ្ញា​នៃ​ការចាប់ផ្តើម​អាជីព​ម្តងទៀត ជាមួយ​ក្លឹប ឆេ​ល​ស៊ី​។​

​ម៉ូ​រ៉ា​តា អាច​នឹង​ចាក​ចេញពី​ពហុកីឡាដ្ឋាន Stamford Bridge នៅ​រដូវក្តៅ​បន្ទាប់ពី​មានការ​ខកចិត្ត នឹង​រដូវ​កាល​ដំបូង​របស់ខ្លួន ប៉ុន្តែ​អះអាងថា នៅពេលនេះ ខ្លួន​បាន​តាំងទី​លំនៅ​ក្នុង​ទីក្រុង​ឡុង​ដ៍ និង​បាន​ទិញ​ផ្ទះ​សម្រាប់​ក្រុមគ្រួសារ​ផងដែរ​។​
​ ​
​ម៉ូ​រ៉ា​តា បាន​និយាយថា “​ប្រាកដ​ណាស់ នៅពេល​បាល់​ចូល​ទី គ្រប់យ៉ាង​មានការ​ប្រែប្រួល​។ ខ្ញុំ​គ្មាន​អារម្មណ៍​តឹងតែង​ទៀត​ទេ ហើយ​ខ្ញុំ​សង្ឃឹមថា នៅពេលនេះ ខ្ញុំ​អាច​រកបាន​គ្រាប់​បាល់​ច្រើន​។ វា​មិនមែនជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ខ្ញុំ​ទេ​កាលពី​រដូវ​កាល​មុន​។ ខ្ញុំ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​មិនបាន សម្រេច អំឡុង​ប្រកួត​មិត្តភាព ហើយ​ហាក់ដូចជា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​”​។​
​ ​
​ម៉ូ​រ៉ា​តា បាន​និយាយថា “​ខ្ញុំ​តែងតែមាន​អារម្មណ៍​ថា ទទួលបាន​ការគាំទ្រ​និង​ក្តី​ស្រឡាញ់​ពី​អ្នក គាំ​ទ្រឆេ​ល​ស៊ី ហើយ​វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ដែល​ត្រូវ​បន្ត​ការពារ​និង​ប្រយុទ្ធ​តទៅទៀត​។ វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ ដើម្បី​ខិតខំ​បន្តទៀត ហើយ​ខ្ញុំ​នឹង​បន្ត​កែលម្អ​។ ខ្ញុំ​គិតថា ឆ្នាំនេះ​នឹង ប្រសើរ​ជាង​មុន​”​។​
​ ​
​ម៉ូ​រ៉ា​តា បន្ថែមថា ទម្រង់​លេង​របស់​គ្រូបង្វឹក​ថ្មី ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ស័ក្តិសម​នឹង ខ្លួន​ជាង​ទម្រង់​លេង​របស់​អតីត​គ្រូបង្វឹក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata)
#