អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា​:​ត្រូវការ​ពេលវេលា​បន្ថែមទៀត បើទោះបីជា​រកបាន​គ្រាប់​បាល់​សម្រាប់​ឆេ​ល​ស៊ី​

972
ចែករម្លែក

​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) របស់​ក្លឹប​ឆេ​ល​ស៊ី​បានចាប់ផ្តើម​យ៉ាង​ឆាប់រហ័ស នូវ​អាជីព​ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​អះអាងថា ខ្លួន​ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​ធ្វើ​ឲ្យ ប្រសើរ​ជាង​នេះ​។​

​វត្តមាន​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ដែល​បារម្ភ​អំពី​អសកម្ម​ភាព​របស់​ក្លិប​ឆេ​ល​ស៊ីក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​នោះ​ចាប់ផ្តើម​ស្ងប់ចិត្ត​ស្របពេល ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) មិនបាន​បង្ហាញមុខ​ទេ​។​
​ ​
​ម៉ូរា​តា ចាប់ផ្តើម​អាជីព​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​មិនទាន់​បានល្អ​ទាំងស្រុង​ទេ​។ កីឡាករ​រូបនេះ​ទាត់​បាល់​១១ ម៉ែត្រ​មិនបាន​ជោគជ័យ អំឡុងពេល​ប្រកួត​ចាញ់​ក្រុម​អា​សេណ​ល​ដណ្តើម Community Shield ប៉ុន្តែ​បានតែ​ត​ចូល​មួយ​គ្រាប់​ជួយ​ឲ្យ​ក្រុម​ឆេ​ល​ស៊ី​យកឈ្នះ​ក្រុម Tottenham ។​
​ ​
​ប៉ុន្តែ​គ្រាប់​បាល់​នៅក្នុងពេល​យកឈ្នះ​ក្រុម Everton ២-០ មានន័យថា កីឡាករ​រូបនេះ​របស់​បាន​២​គ្រាប់ ក្នុង​ពីរ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ។ ម៉ូ​រ៉ា​តា បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត​ពីព្រោះ​ខ្ញុំ រកបាន​គ្រាប់​បាល់​។ ខ្ញុំ​ជួយ​បង្កើត​ឱកាស​ជួយ​ឲ្យ​ក្រុម​ឈ្នះ​”​។​
​ ​
​ម៉ូ​រ៉ា​តា បាន​បន្ថែមថា “​វា​ជា​ជ័យជម្នះ​ដ៏​សំខាន់​។ នៅ​ពហុកីឡាដ្ឋាន Stamford Bridge យើង​ត្រូវការ​ឈ្នះ​គ្រប់​ការប្រកួត ឬ​ព្យាយាម​ស្វែងរក​បី​ពិន្ទុ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata)