អាវុធហត្ថ​កំពង់ឆ្នាំង​ឃាត់ខ្លួន​មនុស្ស​២​នាក់​ជាមួយ​គ្រឿងញៀន​មួយចំនួន​

1018
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ជនសង្ស័យ​២​នាក់​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​នៅក្នុង​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ​ក្រុង​កំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៩ ។​
​ជនសង្ស័យ​ទាំង​២​នាក់​១,​ឈ្មោះ​ធន់ ច័ន្ទ​គ្រឹះ​ស្នា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង ខេត្តកំពង់ឆ្នាំង ។ ២,​ឈ្មោះ​នុ​ល​វាសនា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ទី​៤ សង្កាត់​ខ្សា​ម ក្រុង ខេត្តកំពង់ឆ្នាំង​។​

​ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៩​កញ្ចប់ ទម្ងន់​១៤.៧០​ក្រាម គិត​ទាំង​ថង់​វេច​ខ្ចប់​ថ្នាំ​យ៉ាម៉ា ពណ៌​ក្រហម ចំនួន​១១​គ្រាប់ ម៉ូតូ​២​គ្រឿង ទូរស័ព្ទដៃ​១​គ្រឿង​នាឡិការ​ដៃ​១​គ្រឿង​និង​កន្ត្រៃ​កាត់​ដែក​ចំនួន​១​។​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី​៕S/​