អាវុធហត្ថ​ក្រុង​បាត់ដំបង​នាំយក​ថវិកា​ទៅជូន​គ្រួសារ​សព​ពល​អាវុធហត្ថ​នៅ​សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង

691
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: លោក​វរ​សេនី​យ័​ត្រី សំ វី​ឡុង មេបញ្ជាការ​មូល​ដ្ខា​ន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត ព្រមទាំង​ក្រុមការងារ​អាវុធហត្ថ​ខេត្ត ចុះជួយ​សង្កាត់​អូរ​ចារ និង​មានការ​ចូលរួម​ពី​លោក​ចៅសង្កាត់​, ចៅសង្កាត់រង​, ក្រុមប្រឹក្សា​សង្កាត់ និង​មេភូមិ​មួយចំនួន​បាន​ចុះជួយ​រំលែក​ទុក្ខ​ក​ម្តាយ​សព​មន្ត្រី​អាវុធហត្ថ​ក្រុង​ម្នាក់​ឈ្មោះ ស៊ុ​ង វ៉ុ​ន ភេទ​ស្រី អាយុ ៨៨ ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​០៤ ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​និង​នាំយក​ថវិកា​របស់លោក​មេបញ្ជាការ​មូល​ដ្ខា​ន​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២០​ម៉ឺន​រៀល​និង​អង្ករ​២
​ការុង​ស្មើ​១០០​ឋ​គីឡូក្រាម​ផងដែរ​។​

​មន្ត្រី​អាវុធហត្ថ​ក្រុង​ដែល​ត្រូវជា​កូន និង​ក្រុម​គ្រូ​សារបាន​លើកដៃ​សំ​ព​ញ និង​ថ្កែ​ង​អំណរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អំណោយ​សប្បុរសធម៌​ជូន​ដល់​បុណ្យសព​ម្តាយ​លោក ដែល​បាន​ទ​ទួមរ​ណ​ភាព​ដោយ​ជំងឺ សម្រាប់​យកមក​ធ្វើ​បុណ្យសព​ឲ្យ​បាន​សមរ​ន្យ​នឹង​គេ​៕ ល​