អាវុធហត្ថ​ខណ្ឌមានជ័យ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ពាក់ព័ន្ធ​និង​គ្រឿងញៀន

556
ចែករម្លែក

​ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ តាមរយៈ​ការរាយការណ៍​របស់​ប្រជាពលរដ្ឋ​កំលាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ពាក់ព័ន្ធ​និង​គ្រឿងញៀន កាលពី​ព្រលប់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំនុច ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។

​បើតាម​ការរាយការណ៍​អាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់​បាន ទី​១.ឈ្មោះ មាស ពេជ្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅ ចំណុច​ខាងលើ (​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​)​។​ទី​២​.ឈ្មោះ ស៊ុ សុធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន និង​ជា​មុខសញ្ញា​ចោរឆក់​)​។ ទី​៣.​ឈ្មោះ សុខ ផានិត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ ជាង​ឡាន ។ ​ទី​៤.​ឈ្មោះ ប៊ុន ណា​រិត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​មុខរបរ នៅផ្ទះ ស្នាក់នៅ​បូរី​សូ​នី ភូមិ​ឬ​ស្សី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​

​ចំពោះ​ការដកហូត​វត្ថុតាង​រួមមាន ១.​ក្រាម​ស​ថ្លា​ចំនួន​២​កញ្ចប់​, ២.​ទូរស័ព្ទ​ចំនួន​១​គ្រឿង​, ៣. ដែកកេះ​ចំនួន​៣ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​និតិ​វិធី​៕​B/