អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់​ថ្នាំញៀន​៤​កញ្ចប់

791
ចែករម្លែក

(​ភ្នំពេញ​) ៖ ជនសង្ស័យ​ចំនួន ០៦​នាក់ ដែល​ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បន​ជា​បន្តបន្ទាប់ កាលពី​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ភូមិ​គៀន​ឃ្លាំង និង​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សង្ស័យ​៦​នាក់​នោះ ១.​ឈ្មោះ យន់ ចំរើន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ២.​ឈ្មោះ ហេង បុរី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៣.​ឈ្មោះ ឆាំ ពុទ្ធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៤.​ឈ្មោះ ពុត ណុ​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៥.​ឈ្មោះ ប៉ិល ចាន់​ទីន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ចំណែក​អ្នក​ទី​៦.​មិនទាន់​ស្គាល់ឈ្មោះ​នោះទេ​។​

​សមត្ថកិច្ច​បន្តថា នៅក្នុង​ប្រតិបត្តិការ​កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៤​កញ្ចប់​តូច (​សង្ស័យ​ជា​ថ្នាំញៀន​) ទូរស័ព្ទដៃ ០៥​គ្រឿង និង​ម៉ូតូ ០២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា បញ្ជូនទៅ​បញ្ជាការដ្ឋាន​កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ ម៉េង​សែ​