អាវុធហត្ថ​ខេត្តមណ្ឌលគិរី​ចាប់​គ្រឿងញៀន​ជាង​១០​ក្រាម​លើ​មនុស្ស​៣​នាក់​

274
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់​ក្នុងករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​១៨​ឈានចូល​ថ្ងៃទី​១៩ មីនា ២០២០​។​

លោក​ហែម​បូ​ណា​រ៉ែ​ល​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ឈ្មោះ​ពិន​ស្រី​ល័​ក្ខ​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​។​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​អូរ​ស្ពាន​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ​។​

​ក្រោយ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់នេះ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ទទួលបាន​ថ្នាំញៀន​ពី​មេ​នៅ​ស្រុក​កែវ​សីមា​ដូច្នេះ​កម្លាំង​បាន​ចុះ​ប្រតិបត្តិការ​បន្តទៅ​ស្រុក​កែវ​សីមា​ដើម្បី​បង្ក្រាប​មុខសញ្ញា​បន្ថែម​។​មេបញ្ជាការ​កងរាជអាវុធហត្ថ​បន្តថា ជនសង្ស័យ​ឈ្មោះ​ហ៊ីម​ណុប​ហៅ​ឆើត​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ៣.​ឈ្មោះ ឈី​ន ចំរើន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។​

វត្ថុតាង​ដកហូត​រួមមាន ៖​ម្សៅ​ក្រាម​ស​ថ្លា (​ម៉ា​ទឹកកក​) ០៨​កញ្ចប់ ស្មើនឹង​១០,៦​ក្រាម ។​ម៉ូតូ​២​គ្រឿង (Honda 125 ០១​គ្រឿង , Honda wave១​គ្រឿង​)​ទូរ​សព្ទ័​ដៃ​៤​គ្រឿង​ចិញ្ចៀន​ធ្វើ​ពី​លោហៈធាតុ​ពណ៌​លឿង ១​វង់​ទឹកប្រាក់​១២០០.០០០​រៀល​កាបូប​ដាក់​ប្រាក់​១​ថង់​(​សម្រាប់​វិច​ខ្ចប់​សារធាតុ​ញៀន​)​មួយចំនួន​។​

​ជនសង្ស័យ​ទាំងបី​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​និង​បន្ត​នីតិវិធី​នៅ​បញ្ជាការដ្ឋាន​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕S/​