អាវុធហត្ថ​ឃាត់ខ្លួន​ជន​ម្នាក់​យក​កាំបិត​ទៅ​កាប់​អ្នកជិតខាង​

266
ចែករម្លែក
  • 25
    Shares

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ជន​ម្នាក់​ញៀន​ថ្នាំខ្លាំង​យក​កាំបិត​ទៅ​កាប់​អ្នកជិតខាង​តែ​ត្រូវគេ​ប្តឹង​ឱ្យ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចាប់ខ្លួន​។​លោក​វរសេនីយ៍ទោ​អ៊ុ​សា​ខន​នាយរង​សេនាធិការ​ប្រចាំ​ទិស​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឱ្យដឹងថា​: ការចុះ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​មណ្ឌល​៨ ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាល​ម៉ោង ៨​យប់ ថ្ងៃទី​៨ ខែកុម្ភៈ​ឆ្នាំ ២០១៩​បាន​បញ្ជូន​ជនសង្ស័យ​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។​

​ជនរងគ្រោះ​ឈ្មោះ ឡា សុខ​នេន ភេទ ស្រី អាយុ ៣០​ឆ្នាំ បាន​ប្តឹង​ជនសង្ស័យ​មានឈ្មោះ រស់ សុផល ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជា​អ្នកភូមិផង​របង​ជាមួយ​។ ក៏បាន​រត់​ទៅយក​កាំបិតផ្គាក់ បម្រុង​មក​កាប់​ជនរងគ្រោះ តែ​ត្រូវ​ប្តី​ជនរងគ្រោះ ចាប់​ឃាត់​បាន​ទាន់​៕S/