អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ក្រុង​ក្រចេះ​

216
ចែករម្លែក

ដោយ​: សេង​ឃួន / ខេត្តក្រចេះ​: កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដឹកនាំ​ដោយ​លោក ផាន សុ​ភក្ត្រ​វាសនា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដោយមាន​ការសម្របសម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តក្រចេះ បើក​យុទ្ធនាការ​ចុះបង្ក្រាប​គ្រឿង​ញៀន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា ក្នុង​គោលដៅ​ពីរ​ផ្សេងគ្នា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦​នាក់ និង​ដកហូត​វត្ថុតាង​ជាច្រើន​។​

​មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៩​នេះ​ថា ប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​ជួញដូរ​ប្រើប្រាស់ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់​នេះ គឺធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដោយមាន​ការសម្របសម្រួល ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តក្រចេះ បាន​ចុះបង្ក្រាប​នៅ​ចំនុច​ផ្សារ​អូរ​ឬ​ស្សី ស្ថិតនៅ​ភូមិ​អូរឫស្សី ១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​។​

​ប្រភព​បន្តថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ ទី​១-​ឈ្មោះ ស៊ុន សុធី ភេទ ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។
២-​ឈ្មោះ ជូ ឌី​ណែ​ត ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សី​០២ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។ ទី​៣-​ឈ្មោះ គង់ វ៉ាន់​ណែ​ត ភេទ​ស្រី អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ ។ ដោយ​ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស ប្រភេទ​ម៉ា​ទឹកកក សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០២ កញ្ចប់​តូច និង​ទូរស័ព្ទ ០១​គ្រឿង​។

​មន្ត្រី​អាវុធហត្ថ​រូប​នោះបាន​បន្តទៀតថា នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ សហកា​ជាមួយ អាវុធហត្ថ​ស្រុក​ឆ្លូង ចុះបង្ក្រាប ករណី​ចែកចាយ និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន ចំនួន​៣ គោលដៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ឆ្លូង ដោយមាន​ការសម្របសម្រួល ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តក្រចេះ​។​

​លោក​បាន​បញ្ជាក់ថា ក្នុងនោះ កម្លាំង​អាវុធហត្ថ ឃាត់​បាន​ជនសង្ស័យ​បាន​ចំនួន ៣​នាក់​បន្ថែម​៖ ទី​១-​ឈ្មោះ​ម៉ាត់ វ៉ា​រ៉េ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ទី​២-​ឈ្មោះ សារី ម៉ា​ស៊ី​តោះ ភេទ​ស្រី អាយុ ៣៦ ឆ្នាំ​រស់នៅ​ភូមិ​ឈើទាល​ភ្លោះ​ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ដកហូត​វត្ថុតាង​រួមមាន​៖១-​ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៣​កញ្ចប់​។ ទី​៣-​ឈ្មោះ វិ​ស្យា ឆៃ​វី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ដកហូត​វត្ថុតាង​រួមមាន​៖១ -​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​) ជា​សារធាតុ​ញៀន​ចំនួន ០១ កញ្ចប់​តូច និង​ម៉ូតូ ១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ និង​វត្ថុតាង​មួយចំនួន​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​ដើម្បី​វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​៕ ល​