អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​និង​ថ្នាំញៀន​មួយចំនួន​

81
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់​ខ្លន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក​និង​ជួញដូរ​ថ្នាំញៀន​កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​ស្ថិតក្នុង​ភូមិ​វាល​ធំ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​ដោយ​ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​មួយចំនួន​។​

​ប្រតិបត្តិការ​ក្រោម​ការណែនាំ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អប​សាលាដំបូង​ខេត្ត​។​នេះ​បើ​យោងតាម​មន្ត្រី​កងរាជអាវុធហត្ថ​ប្រាប់​ដែល​អ្នកសារព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០​នេះ​។​

​មន្ត្រី​បានឱ្យដឹង​ដែរ​ថា​ជនសង្ស័យ​ទាំង​៤​នាក់​ដែល​កម្លាំង​ឃាត់ខ្លួន​នោះ ទី​១,​ឈ្មោះ​ឈិន ថុ​ន​ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងសំណង់ ទី​២,​ឈ្មោះ ស៊ុម សុខ​ឡេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាងសំណង់​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ត្នោត​ឃុំ​ទ្រា​ស្រុក​បារាយ ខេត្តកំពង់ធំ​។​


​ទី​៣,​ឈ្មោះ​គ្រី​ធឿន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​គោក​ស្រឡៅ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​និង​ទី​៤,​ឈ្មោះ​សាំង​វុទ្ធី​(​ហៅ​ណាក់​)​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​វាល​ធំ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​។​វត្ថុតាង​មួយចំនួន​រួមមាន​៖១,​ថ្នាំញៀន​ម៉ា​ទឹក​ក​ចំនួន​៤​កញ្ចប់​=៧,៤១​ក្រាម​២,​ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​៣,​ម៉ូតូ​ម៉ាកវ៉េវ​ព​ណ៏​ខ្មៅ​គ្មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង និង​សម្ភារៈ​សម្រាប់​ជក់ គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​នាក់​ព្រម​ជាមួយនិង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​ទៅកាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​